Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាលថៃបានប្រកាសប្រភេទអាជីវកម្មចំនួន៣ដែលនឹងធ្វើការបើកដំណើរការឡើងវិញមុនគេ

នៅពេលដែលស្ថានភាពវីរុសកូវីដ ១៩ នៅក្នុងប្រទេសថៃមានភាពប្រសើរឡើងជាលំដាប់ គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លងបានយល់ព្រមលើការបើកអាជីវកម្មចំនួនបីប្រភេទឡើងវិញ។

ទីមួយគឺជាអាជីវកម្មដែលផ្តល់នូវតម្រូវការចាំបាច់សម្រាប់ជីវភាពប្រជាជនរួមមាន ហាងកាត់សក់ដែលមិនប្រើប្រាស់ម៉ាស៊ីនត្រជាក់ ផ្សារ​និងហាងអាហារ​។ ប្រភេទទី២ ​មាន​ដូចជាផ្សារទំនើប ភោជនីយដ្ឋាន និងហាងម៉ាស្សាទំនើប។ ប្រភេទទីបីគឺជាកន្លែងដែលជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពដូចជាមជ្ឈមណ្ឌលហាត់ប្រាណកាយសម្ព័ន្ធ និងស្ប៉ា។ លោក Anutin Charnvirakul ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈបានមានប្រសាសន៍ថា បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៤ខែក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩ប្រទេសថៃបានទទួលជោគជ័យក្នុងកម្រិតជាក់លាក់មួយក្នុងការគ្រប់គ្រងជំងឺនេះ។ លោកបានបន្ថែមទៀតថាអាជីវកម្មដែលបានបើកដំណើរការឡើងវិញត្រូវគោរពគោលការណ៍រក្សាគម្លាត

និងត្រូវរិះរកវិធានការប្រឆាំងនឹងមេរោគបន្ថែមទៀត។

រូបតំណាង

គណៈកម្មាធិការក៏បានអនុម័តលើផែនការ​បង្កើនការធ្វើតេស្តក្នុងចំណោមក្រុមដែលមានហានិភ័យខ្ពស់ពី ២០០០នាក់ក្នុង ១ ០០០ ០០០ នាក់នៃប្រជាជន ដល់ ៥០០០ នាក់ដើម្បីស្វែងរកអ្នកដែលឆ្លងវីរុសមុនពេលពួកគេចម្លងជំងឺទៅអ្នកដទៃ។អ្នកដែលមានហានិភ័យខ្ពស់រួមមាន បុគ្គលិកពេទ្យ អ្នកទោសពន្ធនាគារ បុគ្គលិកដែលមានទំនាក់ទំនងជាប់លាប់ជាមួយមនុស្សជាច្រើនដូចជាអ្នកបើកបរឡានក្រុង អ្នកប្រមូលសំបុត្រនិងអ្នករត់សំបុត្រ។ កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9180848