លើលោកនេះ អត់មានអីហ្វ្រីរហូតនោះទេ។ ហើយអ្វីដែលបានមកដោយស្រួលៗ វាច្រើនតែនាំបញ្ហាដល់ខ្លួននៅថ្ងៃក្រោយក៏ថាបាន ដូច្នេះកុំរស់នៅពឹងលើជំនួយរបស់អ្នកដទៃរហូតភ្លេចបង្កើនសមត្ថភាពខ្លួនឯង។
កុំត្រេកត្រអាលនឹងរបស់ហ្វ្រី ឬរបស់ដែលមិនមែនបានមកដោយញើសឈាមយើង ព្រោះវានឹងធ្វើអោយយើងបាត់បង់តម្លៃខ្លួនឯង ហើយរបស់អស់នោះក៏មិនគង់វង្សដែរ។ វាមិនខុសគ្នាអីនឹងការទទួលយកជំនួយពីនរណាម្នាក់ដ៏សែនលើសលប់ ចុងក្រោយអ្នកប្រហែលជានឹងអាចទទួលបានពាក្យមិនល្អពីម្ចាស់ជំនួយក៏ថាបាន ហើយនៅតែមិនអាចរឹងមាំដោយខ្លួនឯង ព្រោះតែញៀននឹងការហ្វ្រីបែបនេះ។
គេអាចផ្តល់អំណោយនិងជំនួយដល់យើងថ្ងៃនេះព្រោះតែស្រលាញ់អាណិត ប៉ុន្តែចិត្តមនុស្សមិនបានស្ថិតស្ថេរទេ។ គ្មានអ្វីដែលមានតម្លៃ ហើយគង់វង្ស និងប្រសើរជាងរបស់ដែលកើតឡើងដោយការខំប្រឹងរបស់យើងផ្ទាល់ឡើយ។
ហេតុនេះហើយគួរជួយខ្លួនឯងជាមុនសិន សឹមទទួលជំនួយពីនរណាម្នាក់ ហើយត្រូវចាំថា កុំរស់រំពឹងការជួយពីអ្នកដទៃអោយសោះ៕