មិនមែននៅសុខៗក៏ស្ងៀមស្ងាត់បែបនេះទេ។ វាមានដើម មានហេតុ និងមានផលរបស់វា។ តែវាក៏មិនពិបាកយល់ដែរ គឺច្រើនតែមានមូលហេតុ ២សំខាន់ប៉ុណ្ណោះ។
១. ស្ងៀមស្ងាត់ព្រោះអត់ទ្រាំ
មនុស្សស្រី មិនថាក្នុងរឿងមនោសញ្ចេតនាឬ គ្រួសារ នាងជាមនុស្សដែលពូកែទ្រាំ និងអន់ធន់ខ្លាំងបំផុត។ វាប្រហែលជាជំនាញពីកំណើតរបស់មនុស្សស្រីដែលតម្រូវអោយនាងត្រូវហាមឃាត់ខ្លួនឯងក្នុងការប្រតិកម្មលើអ្វីមួយតាមតែអំពើចិត្ត។ មនុស្សស្រីតែងប្រើអារម្មណ៍ច្រើនជាងមនុស្សប្រុស ហេតុដូចនេះហើយ ជម្រើសដ៏ល្អបំផុតរបស់មនុស្សស្រីគឺហាមឃាត់ខ្លួនឯងក្នុងការបញ្ចេញប្រតិកម្មណាមួយដែលអាចប៉ះពាល់ដល់ទំនាក់ទំនងនាងនិងអ្នក ឬមួយក៏គ្រួសារ។ ហេតុនេះ បើនាងស្ងៀមស្ងាត់បានន័យថានាងកំពុងហាមឃាត់ចិត្តខ្លួនឯងកុំអោយធ្វើរឿងអ្វីមួយតាមអារម្មណ៍មិនល្អមួយពេលៗរបស់ខ្លួន ព្រោះខ្លាចជួបរឿងស្តាយក្រោយ ខ្លាចខ្លួនឯងធ្វើអីមួយអោយទៅជាកំហុសដែលមិនអាចស្រោចស្រង់បាន។
ដូចនេះអ្នកអាចមានជម្រើស២ ដែរដើម្បីកែប្រែស្ថានភាពនេះ៖
– ទុកអោយនាងស្ងប់ចិត្តដោយខ្លួនឯង ហើយនិយាយពាក្យល្អៗទៅកាន់នាង
– ធ្វើល្អដាក់នាង តែមិនចាំបាច់សួរនាំច្រើន
២. ស្ងៀមស្ងាត់ព្រោះឆ្អែត
បើឆ្អែតចិត្តហើយ ពិតជាពិបាកស្រោចស្រង់វិញណាស់! ក្នុងកាលៈទេសៈបែបនេះ មនុស្សស្រីផ្តើមញញឹមលែងចេញហើយ លេងចង់មាត់ក ឬស្តីរកអ្នកណា។ ហើយសកម្មភាព និងទម្លាប់ប្រចាំថ្អៃក៏ធ្លាក់ចុះ សូម្បីភាពស្រស់ស្រាយក៏បាត់បង់ដែរ។ ហេតុអីហ្ហេស? នាងប្រហែលជាឆ្អែតឆ្អន់នឹងទង្វើដដែលៗដែលអ្នកធ្វើអោយនាងឈឺចាប់ អ្នកអស់ចិត្តខ្វាយខ្វល់ពីអ្វីដែលនាងធ្លាប់រំពឹងគិត ប្តូរមកអោយខ្លួននាងវិញនៅអារម្មណ៍ទទេរស្អាត ស្ពឹកស្រពន់នឹងអារម្មណ៍សោកសៅ។
ដូចនេះអ្នកអាចមានជម្រើស២ ដែរដើម្បីកែប្រែស្ថានភាពនេះ៖
– បង្កើតទម្លាប់ស្និតស្នាលនិងផ្អែមល្ហែមដូចកាលដែលចាប់ផ្តើម
– ចំណាយពេលនៅតែពីរនាក់អោយបានច្រើន និងធ្វើអោយនាងយល់ថានាងសំខាន់សម្រាប់អ្នក
– ធ្វើអោយនាងរីករាយរាល់ថ្ងៃ
ថ្នមចិត្តគ្នាទៅវិញទៅមកណា៎ ទើបជីវិតគូមានសុភមង្គល៕