តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែមានក្តីសុខពេញយ៉ាងខ្លាំង ក្រោយពីរៀបការសាងសុភមង្គលជាមួយលោក អ៊ឹង សុខលី ហើយអ្នកទាំងពីទទួលបានកូនប្រុសម្នាក់ជាដំណក់ឈាមរួមគ្នា។
ដោយឡែកថ្មីៗនេះ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាមួយកូនប្រុសជាទីស្រលាញ់ច្រើនសន្លឹក នាំអូនតូចឆលី គន់មើលទេសភាពស្រស់ត្រកាល ប្រកបដោយភាពស្រស់ស្រាយ ព្រោះជាកន្លែងធ្វើការលោក អ៊ឹង សុខលី មើលទៅពិតជាទំនើប និងហាយសូរខ្លាំងណាស់។
គួរបញ្ជាក់កូនប្រុស ឱក សុគន្ធកញ្ញា មានអាយុ២៤ សប្ដាហ៍ហើយ កាន់តែធំធាត់ មានមុខឃ្យូតគួរឲ្យខ្នាញ់ ជាពិសេសគឺថ្ពាល់ខួចតែម្តង៕
អត្ថបទដោយ៖ លក្ខិណា