ការសិក្សាស្រាវជ្រាវថ្មីៗបង្ហាញការព្រួយបារម្ភ អំពីជំងឺ Covid 19 ដែលអាចបង្កជា “ដុំកំណកឈាម”បាន។
ដុំកំណកឈាមនេះគឺជាបញ្ហាសំខាន់ដែលផលវិបាករបស់វាគឺ ដុំនេះអាចធ្វើដំណើរទៅក្នុងសរសៃឈាមក្នុងសួត ធ្វើអោយរលួយសួត ហើយដុំនេះក៏អាចរសាត់ទៅកាន់សរីរះផ្សេងៗទៀតដូចជា៖
១ បេះដូង៖ ធ្វើអោយគាំងបេះដូង
២ ខួរក្បាល៖ ធ្វើអោយស្ទះសរសៃឈាមខួរក្បាល
៣ ជើង៖ រលួយជើង និងអាចកាត់ចោលដើម្បីព្យាបាល។
ដុំកំណកឈាមអាចកើតឡើងទាំងក្នុងសរសៃឈាមវ៉ែន និងអាកទែរ។ ការសិក្សានៅប្រទេស ហូឡង់បញ្ជាក់ថា 31% នៃអ្នកជំងឺ Covid 19 កើតកំណកឈាមបើទោះជាមានការចាក់ថ្នាំការការពារកំណកឈាមក៏ដោយ។
ដូច្នេះ ការការពារកុំអោយកើតជំងឺ Covid 19 នៅតែជារឿងសំខាន់និងគួរតែត្រូវប្រកាន់វិធានការអនាម័យខ្ជាប់ខ្ជួន និងគំលាតសង្គម បើទោះជាក្នុងវ័យក្មេង រឺវ័យចំណាស់ក៏ដោយ។