ផ្សោតមួយក្បាលបានស្លាប់និងអណ្តើកសមុទ្រពីរក្បាលរងរបួសត្រូវបានគេប្រទះឃើញរលកបោកមកលើឆ្នេរសមុទ្រក្នុងស្រុក Hua Sai នៃខេត្ត Nakhon Si Thammaratកាលពីថ្ងៃអង្គារ។
លោក Pithani Yodsurang បណ្តាញជួយសង្គ្រោះជីវិតសត្វសមុទ្រកម្របានមានប្រសាសន៍ថា សត្វផ្សោតដែលងាប់នោះមានប្រវែងប្រហែល ១.៥០ម៉ែត្រត្រូវបានគេរកឃើញនៅលើឆ្នេរខ្សាច់ Ban Hua Rongក្នុងតំបន់ tambon Ko Phet ។ អណ្តើក hawksbill ចំនួន ២ក្បាលដែលមានទម្ងន់ប្រហែល ៨ គីឡូក្រាមនិងមួយទៀតមានទម្ងន់ប្រហែល ៦គីឡូក្រាមត្រូវបានគេរកឃើញនៅលើឆ្នេរមួយក្បែរភូមិ Moo 6 នៅតំបន់ tambon Ko Phet ។ ពួកវាមានរបួសពេញខ្លួនដែលសបញ្ជាក់ថា ពួកវាបានជាប់នៅក្នុងសំណាញ់នេសាទណាមួយ។
រូបតំណាង
មន្រ្តីមួយចំនួនមកពីមជ្ឈមណ្ឌលស្រាវជ្រាវធនធាននៃឆ្នេរបានកប់សត្វផ្សោតដែលស្លាប់នោះនិងធ្វើការពិនិត្យបន្តទៀត ហើយអណ្តើកពីរក្បាលដែលរងរបួសនោះត្រូវបានគេយកមកព្យាបាលមុនពេលលែងវាចូលក្នុងសមុទ្រវិញ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post