Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខាត់ សុឃីម ដឹកនាំបាតុករតវ៉ានៅមុខតុលាការខេត្តសៀមរាប ឲ្យដោះលែងជនឆបោកប្រាក់រាប់លានដុល្លារម្នាក់

សៀមរាប​៖ លោកស្រី ខាត់ សុ​ឃីម និង​ស្វាមី បាន​ដឹកនាំ​បាតុករ​ប្រមាណ​ ២០០​នាក់ ក្នុង​បាតុកម្ម​តវ៉ា​មួយ​នៅមុខ​សាលាដំបូង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ ​ដើម្បី​ទាមទាឱ្យ​ដោះលែង​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា ដែល​សមត្ថកិច្ច​អះអាងថា បានធ្វើការ​ឆបោក​ប្រាក់​អតិថិជន​ជាច្រើន​សិប​នាក់ រហូត​ជាង​ ១៤​លាន​ដុល្លា​អាមេរិក​។​ នេះ​ជា​បាតុកម្ម​តវ៉ា​លើក​ទី​២​ហើយ ដែល​ដឹកនាំ​ដោយ​លោកស្រី ខាត់ សុ​ឃីម​។​

បាតុកម្ម​តវ៉ា​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា​នេះ គឺ​ធ្វើឱ្យ​មានការ​ស្ទះផ្លូវ​នៅមុខ​សាលាដំបូង​ខេត្តសៀមរាប អស់​ជាច្រើន​ម៉ោង បន្ទាប់ពី​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប ចេញមក​ពន្យល់​ពី​បញ្ហា​ផ្លូវច្បាប់​នៅ​ចំពោះមុខ​បាតុកម្ម នៅ​ការឃុំខ្លួន​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ខាងលើ​។ នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា ដែល​ត្រូវ​ចាប់ខ្លួន ​និង​ធ្វើឱ្យ​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​នោះ មានឈ្មោះ ឌី​ន សួន​ណាត ភេទ​ប្រុស ត្រូវបាន​ចាប់ខ្លួន​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩ ​កន្លងទៅនេះ ពីបទ​ឆបោក​ដោយមាន​ស្ថាន​ទំងន់ទោស និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​។​ នេះ​គឺជា​ការបញ្ជាក់​របស់លោក យិន ស្រាង ប្រធាន​លេខាធិការដ្ឋាន ​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​។​

លោក យិន ស្រាង បានបញ្ជាក់​ថា ​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ខាងលើ ត្រូវបាន​អតិថិជន​នៅ​ខេត្តសៀមរាប ដាក់ពាក្យ​បណ្តឹង​មក​តុលាការ​ជា​បន្តបន្ទាប់ ពីបទ​ឆបោក​ដោយមាន​ស្ថាន​ទំងន់ទោស ​និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ដែលមាន​ទឹកប្រាក់​ជាង ​១៤​លាន​ដុល្លារ​អាមេរិក និង​អតិថិជន​ប្តឹង​នៅ​ក្រសួងមហាផ្ទៃ​ផ្សេងទៀត​មាន​ទឹកប្រាក់​ប្រមាណ​ជាង​ ១០​លាន​ដុល្លារ​អាមេរិក​ថែមទៀត​។​

​លោក យិន ស្រាង បាន​បន្តថា កាលពី​លើក​ទី​១ មិន​ចាំ​ថ្ងៃ លោកស្រី​ខាត់ សុ​ឃីម​ និង​ស្វាមី បាន​ដឹកនាំ​បាតុកម្ម​មក​តវ៉ា​ឱ្យ​ដោះលែង​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា ​ម្តង​រួចមកហើយ ។​ កាលណោះ​លោកស្រី ខាត់ សុ​ឃីម​ និង​ស្វាមី ព្រមទាំង​តំណាង​២​រូប​ទៀត​ត្រូវបាន​តំណាង​អាយ្យ​ការឱ្យ​ចូលមកក្នុង​សាលាដំបូង ដើម្បី​ជួបពិភាក្សា​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​។​

លោក​បន្តថា ក្រោយពី​ជួបចរចារ​គ្នា​ហើយ លោកស្រី​ ខាត់ សុ​ឃីម បាន​ចេញមកក្រៅ​តុលាការ ត្រូវបាន​អ្នក​តវ៉ា​ចោទ​នាងថា បាន​ត្រូវរ៉ូវ​ជាមួយ​តុលាការ​។​ ដោយឡែក​បាតុកម្ម​ថ្ងៃទី​២៩ ខែមេសា​នេះ នាង​ ខាត់ សុ​ឃីម​ និង​តំណាង​ផ្សេងទៀត មិន​ចូលទៅក្នុង​តុលាការ​ទេ ទើប​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង ចេញមកក្រៅ​តុលាការ​ពន្យល់​ផ្លូវច្បាប់​ជារួម​ដល់​អ្នក​តវ៉ា​វិញ​ម្តង​។ ​គេ​មិន​សង្ឃឹមថា ការតវ៉ា​នេះ​មិន​ទទួលបាន​ជោគ​ជ​ជ័យ​នោះទេ ព្រោះ​បទល្មើស​ធំធេង​ ហើយ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​ ១៤​លាន​ដុល្លារ​អាមេរិក និង​មាន​បណ្តឹងតវ៉ា​ជា​បន្តបន្ទាប់​ទៀត​មិនទាន់​ចប់​នោះទេ​៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9177684