ប្រទេសជាច្រើនជាង២០០ នៅជុំវិញពិភពលោក បានរងគ្រោះដោយសារការរាតត្បាតពីកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) ក្នុងនោះមហាអំណាចអាមេរិកត្រូវបានកត់ត្រាថា រងគ្រោះខ្លាំងជាងគេបំផុត ដោយមានអ្នកឆ្លងវីរុស ជាង១លាននាក់ ស្មើមួយភាគបី ករណី សរុបទូទាំងពិភពលោក ។
តាមការចេញផ្សាយរបស់ប្រភពព័ត៌មាននានា ក្នុងនោះមានដូចជាប្រភពព័ត៌មាន wikipedia ជាដើម កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា អាមេរិកបាននិងកំពុងរងគ្រោះពីវីរុសកូវីដ១៩ច្រើនជាងគេបំផុត គឺមានអ្នកឆ្លងរហូតដល់ ១ ០៣៤ ៥៨៨ នាក់ ក្នុងនោះ បាត់បង់ជីវិត ៥៨ ៩៥៥ នាក់ និង១១៨ ១០៣ នាក់បានជាសះស្បើយ ។
ប្រភពបន្តថា តាមពីក្រោយអាមេរិក គឺប្រទេសអេស្ប៉ាញ ។ ប្រទេសនេះមានអ្នកឆ្លងសរុប ២១០ ៧៧៣នាក់ ក្នុងនោះបាត់បង់ជីវិត ២៣ ៨២២នាក់ និង១០២ ៥៤៨នាក់បានជាសះស្បើយ ។
ចំណែកទី៣ គឺអ៊ីតាលី មានអ្នកឆ្លងសរុប ២០១ ៥០៥ នាក់ ក្នុងនោះបាត់បង់ជីវិត ២៧ ៣៥៩ នាក់ និង៦៨ ៩៤១ នាក់បានជាសះស្បើយ ។
គួរបញ្ជាក់ថា ប្រភពនេះបានអះអាងទៀតថា អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងជាង ៣ ១១៦ ៦៨០ នាក់ ក្នុងនោះបាត់បង់ជីវិត ២១៧ ១៦៨នាក់ និង ៩២៨ ៧១២ នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat