Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងកាប៊ុល ស្លាប់ និងរបួសច្រើននាក់​

តាមការចេញផ្សាយ​របស់ប្រភព Sputnik នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា យ៉ាង តិច​មនុស្ស​៣នាក់ បានស្លាប់ និង​១៥នាក់ រងរបួស ក្នុងហេតុការណ៍វាយប្រហារ បំផ្ទុះគ្រាប់ បែកអត្តឃាត ​នៅទីក្រុងកាប៊ុល ។ 

ព័ត៌មាននេះ​បានកើតឡើង​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីករណីវាប្រហារ​ ដោយក្រុម​ឧទ្ទាម​តាលីបង់ នៅភាគកណ្តាល​ប្រទេស សម្លាប់​កងសន្តិសុខ​អាហ្វហ្គានីស្ថាន យ៉ាងតិច​៤នាក់ ។ 

អ្នកនាំពាក្យក្រសួង​មហាផ្ទៃ​ បានប្រកាស​ កាលពីថ្ងៃទី២៩ ខែមេសា ថា មនុស្សយ៉ាងតិច​៣​នាក់ស្លាប់ និង១៥នាក់​រងរបួស ក្នុងការវាយប្រហារ​ភេរវកម្ម​ នៅទីក្រុងអាហ្វហ្គានីស្ថាននេះ។ 

សេចក្តីថ្លែងការណ៍ លោក Tariq Arian បានបញ្ជាក់ថា ជនវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត​បានបំផ្ទុះ​គ្រាប់ផ្ទុះ ​ក្នុងចំណោមជនស៊ីវិល​ ស្ថិតនៅតំបន់ Reshkhor សង្កាត់ Char Asiab ទីក្រុងកាប៊ុល នៅព្រឹក ថ្ងៃពុធនេះ ។

ប្រភពបន្តថា មកទល់ពេលនេះ មិនទាន់មានក្រុមភេរវកម្ម​ណាមួយ​ ប្រកាស​ទទួល​ស្គាល់​ការវាយប្រហារ​នៅឡើយ។ ការវាយប្រហារនេះបានកើតឡើង នៅក្នុង​អំឡុងពេលដែល​ពិធីបុណ្យ​រ៉ាម៉ាដន កំពុងដំណើរការ​ប្រព្រឹត្តទៅរបស់ជន​មូស្លីម ដែលមានរយៈពេល​១ខែ។ 

ការផ្សាយរបស់ប្រភព Tolo News បញ្ជាក់ថា គ្រាប់បែកបានផ្ទុះ ​នៅរបង​អង្គភាព​បញ្ជាការ​ប្រតិបត្តិការ​​ពិសេស ។ 

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងក្រុមតាលីបង់​បានឈានដល់កិច្ចព្រមព្រៀង​មួយ រយៈពេល​២ខែកន្លងហើយ ក្នុងការប៉ុនប៉ងបញ្ឈប់​សង្គ្រាមវែង អូសអន្លាយរាប់ទសវត្សរ៍​ នៅប្រទេស​អាស៊ី​កណ្តាលមួយនេះ ។ ទោះយ៉ាងណា រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមតាលីបង់​ នៅ​តែ​​មានបន្តការប៉ះទង្គិចគ្នា ។ ភាគីទាំងពីរ​ដែលគ្រោងពិភាក្សាគ្នា ​នៅក្នុងខែមីនា នោះ​បាន​ពន្យារ​ពេល ​ដោយសារតែការឆ្លងរាតត្បាតពីវីរុស​កូវីដ​១៩ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9177528