Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជុំវិញពាក្យចរចាមអារ៉ាម​សុខភាព កូរ៉េខាងជើងបញ្ចេញវីដេអូ សកម្មភាព​តាមដងផ្លូវ​នៅទីក្រុង Pyeongyang

បើទោះបីជាមានការលេចចេញនូវពាក្យចរចាមអារ៉ាម អំពីសុខភាពរបស់មេដឹកនាំ គីម ជុងអ៊ុន ក៏ដោយ ក៏ការធ្វើដំណើរ​នៅតាមដងផ្លូវរបស់ប្រជាជន​ នៅទីក្រុង Pyeongyang នៅតែមាន សភាពធម្មតាដដែល ។ នៅក្នុងសប្តាហ៍នេះ យ៉ាងហោចណាស់ ក៏មានឃ្លីបវីដេអូ ដែល​ថត​ដោយទីភ្នាក់ងារព័ត៌មាន APTN ត្រូវបានផ្សព្វផ្សាយ​ផងដែរ ។

ពលរដ្ឋកូរ៉េខាងជើង ត្រូវគេមើលឃើញថា មានពាក់ម៉ាសជិត ពេលធ្វើដំណើរនៅលើដងផ្លូវ ទៅតាម​វិធានការ​ទប់ស្កាត់​ការឆ្លងរាតត្បាត​ពីវីរុសកូវីដ១៩ (COVID-19)របស់រដ្ឋាភិបាល ។

កូរ៉េខាងជើងក៏បានផ្សព្វផ្សាយវីដេអូឃ្លីបមួយ ដែលមានចំណងជើងថា “ពិត ឬមិនពិត” នៅលើបណ្តាញសង្គមរបស់ខ្លួន ដើម្បីអះអាងបញ្ជាក់ថា មិនមានការទិញទំនិញ​ដោយ​ការភ័យស្លន់ស្លោ នៅកូរ៉េខាងជើង ដូចដែលប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន បានលើកឡើងនោះឡើយ ។

អ្នក​ដំណើរ​នៅក្នុងឃ្លីបវីដេអូ​នោះម្នាក់ ឈ្មោះ Sov ត្រូវបានសាកសួរថា តើតម្លៃទំនិញ​ឡើង​ថ្លៃទេ នៅប៉ុន្មានថ្ងៃនេះ? គាត់បានឆ្លើយថា «ខ្ញុំមិនគិតថា មានការឡើងថ្លៃនោះទេ។ ផលិតផលផ្លែឈើពីកសិករតាមដងទន្លេ Daedonggang ពិតជាមានតម្លៃថោកជាង» ។ «ខ្ញុំគិតថា ព័ត៌មានខាងក្រៅដែលបានផ្សព្វផ្សាយទាំងនោះ ជាព័ត៌មានក្លែងក្លាយ ក្នុងពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងជាមួយវីរុស​កូវីដ១៩» ។

ដើម្បីបង្អាប់ការអះអាងរបស់អ្នកជំនាញមួយចំនួន ដែលថា ស្ថានភាពវីរុសកូវីដ១៩ កំពុង​មាន​សភាព​ធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េខាងជើងនោះ, ឃ្លីបវីដេអូនេះ បានបង្ហាញឲ្យឃើញ​នូវមហាវិទ្យាល័យនានា ដោយការបញ្ជាក់អះអាងថា បានបើកទ្វារសិក្សារៀនសូត្រឡើងវិញ ក្រោយពីបិទ រយៈពេល២ខែកន្លងមកនេះ។​ គេបានអះអាងថា វាអាចទៅរួច ដោយសារគ្មាន​ករណី​វីរុសនោះឡើយ ហើយអរគុណចំពោះការអនុវត្ត​ប្រព័ន្ធដាក់ឲ្យនៅដាច់ដោយឡែក ។ 

យោងតាមការផ្សាយ​របស់ប្រភព Arirang នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា វាហាក់ដូចជាកូរ៉េខាងជើង កំពុងបញ្ចេញសំឡេង ដោយប្រើការឃោសនា ដើម្បីលុបបំបាត់​ពាក្យចរចាមអារ៉ាម ជុំវិញបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន យ៉ាងដូច្នោះឯង៕ ប្រែ​សម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9176999