Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហៃទី​ប្រកាសអាសន្ន ដោយអំពើហិង្សាផ្ទុះឡើងជាថ្មី

រដ្ឋធានី ​Port-au-Prince របស់ប្រទេសហៃទី​ ធ្លាក់ក្នុងភាពចលាចលជាថ្មី ដោយ​សារ​តែ​ការ​ប៉ះ​ទង្គិចគ្នា រវាង​កម្លាំងប៉ូលិស និងបាតុករ ទាមទារដំឡើងប្រាក់ខែ និងកែទម្រង់​ច្បាប់ការងារ។

អំពើហិង្សាបានផ្ទុះឡើង ខណ:ប៉ូលិស​ចូលរួមបាតុកម្មបិទមុខ ហើយប្រដាប់ដោយអាវុធ​ វាយប្រហារ​ដុតបំផ្លាញរថយន្តសាធារណៈពីរគ្រឿងរបស់ក្រសួងសេដ្ឋកិច្ច ហៃទី ។ ក្រុម​បាតុករទាមទារដំឡើងប្រាក់ខែ ឡើងដល់៥០០​អឺរ៉ូ ក្នុងមួយខែ និងរបបអាហារ​២៣០អឺរ៉ូ​បន្ថែមទៀត។

នេះជាលើកទីពីរហើយ ដែលមានបាតុកម្មទាមទារដំឡើងប្រាក់ខែ ដោយ មានការចូលរួមពីកម្លាំងប៉ូលិសហៃទី។​ កាលពីចុងខែកុម្ភៈ ឆ្នាំ​២០២០ ក៏មានបាតុកម្ម បណ្តាលឲ្យមនុស្ស២នាក់ស្លាប់​​ និងរងរបួសជាច្រើន បង្ខំឲ្យរដ្ឋាភិបាល ត្រូវលុបពិធីបុណ្យ​Carnaval Port-au-Prince ជាពិធីបុណ្យ ប្រចាំឆ្នាំដ៏ធំបំផុតក្នុងប្រទេសនេះ។

ការធ្វើបាតុកម្មលើកនេះបានកើតឡើង ក្នុងពេលសង្គមហៃទី​ស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ ដោយសារច្បាប់គម្លាតសង្គម​ ដើម្បីប្រឆាំងការឆ្លងរាលដាលកូវីដ​១៩។ បាតុកម្ម​នៅក្នុង​ប្រទេសនេះតែងតែកើតឡើង ចាប់តាំងពីឆ្នាំ​២០១៧មកម៉្លេះ ក្នុងគោលដៅ​ទាមទារ​ឲ្យ​ប្រធានាធិបតី Jovenel Moise ចុះចេញពីតំណែង នឹង កែទម្រង់ប្រព័ន្ធ​សេដ្ឋកិច្ចសង្គម​នៅក្នុងប្រទេសក្រីក្របំផុតទ្វីបអាមេរិកមួយនេះ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9176866