ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៩នាក់បានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់ ៨នាក់ និងរបួសស្រាល២នាក់។
បើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចេញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៩នាក់ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១១លើក។
ដូច្នេះសូមអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ បង្កើនការគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតរបស់អ្នក និងអ្នកដ៏ទៃ ជាពិសេសមិនត្រូវពិសារគ្រឿងស្រវឺងហើយបើកបរនោះឡើយ ដែលភាគច្រើនគ្រោះថ្នាក់ចរាចរណ៍កើតចេញពីការទទួលទានគ្រឿងស្រវឹង និងបើកបរហួសល្បឿន៕ ដោយ៖ តារា