Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តធុនធំដឹកអេតចាយមួយគ្រឿងឆាបឆេះដោយមិនដឹងមូលហេតុ

រថយន្តដឹកអេតចាយមួយគ្រឿងឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិតាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលឆាបឆេះជាប្រភេទយីឌុប ពាក់ស្លាកលេខ 3A-1966 បើកបរដោយឈ្មោះ លាន សុខអ៊ូ ភេទប្រុស អាយុ ២៤ឆ្នាំ ដែលមានម្ចាស់កម្មសិទ្ធរថយន្តឈ្មោះ ប៉ុល គឹមអេង ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នៅក្នុងករណីឧបទ្ទវហេតុនេះមិនមានបណ្តាលឱ្យមនុស្សរងរបួសនោះទេ ដោយគ្រាន់តែរងការខូចខាតទៅលើសម្ភារក្នុងរថយន្តមួយចំនួនតែប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យរបស់នគរបាលស្រុកជីក្រែង និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានព្យាយាមពន្លត់រហូតរលត់ជាស្ថាពរ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9176788