លោកស្រី ហ៊ីលឡារី គ្លីនតុន ជាអតីតរដ្ឋមន្ត្រីការបរទេស នឹងជាបេក្ខភាពប្រធានាធិបតី ក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៦ បានប្រកាសជាផ្លូវការគាំទ្រលោក Joe Biden ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០។ កន្លងមក អតីតប្រធានាធិបតី អូបាម៉ា ក៏បានគាំទ្រលោក Biden ផងដែរ ជួយឲ្យលោកទទួលបានការគាំទ្រកាន់តែច្រើន។
តាមសារព័ត៌មាន TTXVN នៅថ្ងៃទី២៩ ខែមេសា បានផ្សាយថា អតីតអនុប្រធានាធិបតីអាមេរិក Joe Biden ទទួលបានការគាំទ្រខ្ពស់ពីបណ្តាមន្ត្រីសំខាន់ៗក្នុងជួរគណបក្សប្រជាធិបតេយ្យ ក្នុងនោះមានទាំងលោក Bernie Sanders លោក អូបាម៉ា និង លោកស្រីហ៊ីលឡារី គ្លីនតុន។
ការគាំទ្រពីបណ្តាមន្ត្រីជាន់ខ្ពស់ ក្នុងនោះមានលោកស្រី ហ៊ីលឡារី គ្លីនតុន នឹងធ្វើឲ្យលោក Biden មានក្តីសង្ឃឹមកាន់តែខ្លាំង ក្នុងការដណ្តើមកៅអីប្រធានាធិបតី នៅសេតវិមានពីប្រធានាធិបតី ដូណាល់ ត្រាំ។
អ្វីដែលចាប់អារម្មណ៍បំផុតនោះ គឺលោក Biden និងយកគ្រួសារលោក អូបាម៉ា ទៅរស់នៅសេតវិមានម្តងទៀត ប្រសិនបើលោកជាប់ឆ្នោតនោះ។ លោក Biden បានប្រកាសថា លោកសម្រេចជ្រើសរើសភរិយាអតីតប្រធានាធិបតី អូបាម៉ា ធ្វើជាអនុប្រធានាធិបតី ក្នុងរដ្ឋាភិបាលរបស់លោក ប្រសិនបើលោកជាប់ឆ្នោតនោះ៕ ប្រែសម្រួលដោយ៖ MEO