Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាលារាជធានីចុះបញ្ជីកន្លែងដែលអាចបើកដំណើរការឡើងវិញហើយ

រដ្ឋបាលក្រុងបាងកកគ្រោងនឹងបើកភោជនីយដ្ឋាន ផ្សារ កន្លែងហាត់ប្រាណ កន្លែងកាត់សក់ គ្លីនិក មន្ទីរពេទ្យសត្វ និងហាងថែរក្សាសម្រស់ ទីលានវាយកូនហ្គោល និង​ការធ្វើដំណើរ។ អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ការបិទទ្វារតំបន់នាពេលបច្ចុប្បន្នរបស់ទីក្រុងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានឹងត្រូវបានអស់សុពលភាពនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍នេះហើយ។

BMA បានជូនដំណឹងដល់រដ្ឋាភិបាលអំពីផែនការរបស់ខ្លួនដើម្បីបើកកន្លែងជាថ្មីចំនួន ៨ប្រភេទដោយមានលក្ខខណ្ឌតឹងរឹងដើម្បីធានាការគ្រប់គ្រងជំងឺ។ គណៈកម្មាធិការនៃជំងឺឆ្លងនឹងធ្វើការសម្រេចចិត្តនៅថ្ងៃពុធ។​ លោកបានមានប្រសាសន៍ថា ភោជនីយដ្ឋាននឹងត្រូវដាក់អតិថិជនឱ្យនៅឆ្ងាយពីគ្នាចំនួន១.៥ ម៉ែត្រដោយគោរពតាមម៉ោងបើកដែលត្រូវបានដាក់កម្រិត​ ហើយមិនត្រូវលក់ភេសជ្ជៈមានជាតិអាល់កុលឡើយ។ ចំណែកផ្សារ ក៏នឹងត្រូវបានអនុញ្ញាតឱ្យលក់ទំនិញតាមរបៀបធម្មតារបស់ពួកគេ។ កន្លែងហាត់ប្រាណ​ ​ឬហាត់កីឡានឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់សកម្មភាពដែលមិនតម្រូវឱ្យមនុស្សប្រមូលផ្តុំគ្នាដូចជាការដើរ រត់ វាយសី វាយកូនបាល់ និងវាយកូនបាល់លើតុ។ កីឡាដែលតម្រូវឱ្យក្រុមឬកីឡាករ​មានទំនាក់ទំនងជិតស្និតនឹងនៅតែបន្តផ្អាកដែលក្នុងនោះមានដូចជា​បាល់ទាត់ បាល់ទះ ​បាល់បោះជាដើម។ ឧទ្យាននឹងបើកវិញផងដែរ ប៉ុន្តែភ្ញៀវទេសចរនឹងត្រូវហាមឃាត់មិនឱ្យបង្កើតជាក្រុមឡើយ។ ជាងកាត់សក់​អាចផ្តល់តែសេវាកម្មលាងសក់ កាត់សក់និងសម្ងួតសក់តែប៉ុណ្ណោះ ហើយត្រូវផ្អាកសេវាកម្មសម្រាប់សម្អាតរៀងរាល់ពីរម៉ោងម្តង។ អតិថិជននឹងមិនត្រូវបានអនុញ្ញាតឱ្យរង់ចាំនៅក្នុងហាងឡើយ។ បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់និងរបាំងការពារមុខជាដាច់ខាត។ កន្លែងសម្អាងការនិងមន្ទីរពេទ្យសត្វចិញ្ចឹមនឹងបើកដំណើរការជាថ្មី ប៉ុន្តែអតិថិជនអាចនាំសត្វចិញ្ចឹមតែ១ក្បាលគត់ក្នុងពេលតែមួយ។ បរិវេណត្រូវបិទសម្រាប់ការសម្អាតរៀងរាល់ពីរម៉ោងម្តង។ អភិបាលក្រុងបាងកកបានមានប្រសាសន៍ថា មុននឹងចូលទៅកន្លែងទាំងនោះអតិថិជនត្រូវត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ពាក់ម៉ាស​លាងដៃជាមួយសាប៊ូឬអាល់កុល ហើយត្រូវស្ថិតនៅចម្ងាយ ១.៥ទៅ ២ម៉ែត្រពីគ្នា​។

រូបតំណាង

លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទបើកដំណើរការឡើងវិញទេ ប៉ុន្តែតាមការសន្និដ្ឋានគឺគេរំពឹងថាប្រហែលជាថ្ងៃសុក្រ។ លោក Aswin បាននិយាយថា លោកនឹងរង់ចាំការសម្រេចរបស់រដ្ឋាភិបាលថាតើត្រូវដកបម្រាមហាមឃាត់ការលក់ភេសជ្ជៈមានជាតិអាល់កុលឬយ៉ាងណា។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9175626