ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថព្រហ្មទណ្ឌរាជធានីភ្នំពេញ បានបញ្ជូនបុរសយោធាម្នាក់ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរអំពីករណីផ្ទុះអាវុធធ្វើឲ្យប្រពន្ធស្លាប់កាលពីពេលកន្លងទៅ។ ការបញ្ជូនខ្លួននេះធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែមេសាឆ្នាំ២០២០នេះ
សូមរម្លឹកថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ២ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រារាជធានីភ្នំពេញ។ ដោយជម្លោះប្តីព្រពន្ធបានប្រតាយប្រតប់គ្នានៅក្នុងរថយន្ត ឈានដល់ផ្ទុះអាវុធ បណ្ដាលឲ្យត្រូវប្រពន្ធចំក្រោមចង្ការស្លាប់ភ្លាមៗ។
ក្រោយពីផ្ទុះអាវុធបណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់រួច ជនដៃដល់បានដឹកសពប្រពន្ធមកកាន់ភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល រួចក៏បានទូរស័ព្ទប្រាប់សមត្ថកិច្ច អោយមកឃាត់ខ្លួនគាត់ ដោយគាត់មានកំហុស ពេលនោះកម្លាំងសមត្ថកិច្ចក៏បានចុះមកដល់ក៏បានឃាត់ខ្លួនជនសង្ស័យប្រគល់អោយសមត្ថកិច្ចអាវុធហត្ថតែម្តង។
ជនសងជនសង្ស័យបានសារភាពប្រាប់កម្លាំងសមត្ថកិច្ចថា មុនពេលកើតហេតុ គឺគាត់ មានការជជែកជាមួយភរិយា ក្នុងរឿងអន់ចិត្តប្រចណ្ឌ ហើយប្រពន្ធគាត់ក៏មកប្រតាយប្រតប់ ប៉ះកាំភ្លើងដែលគាត់បញ្ចូលគ្រាប់រួច ក៏បណ្តាលអោយផ្ទុះត្រូវស្លាប់តែម្តង ។
ជនសង្ស័យមានឈ្មោះ ភឹម សារី អាយុ៥៨ឆ្នាំ មុខរបរ ជាយោធា ក្រសួងការពារជាតិ មានស្រុកកំណើតនៅខេត្តបាត់ដំងបង ត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន នឹងនាំខ្លួនមកប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយស្នងការខេត្តក៏បានប្រគល់ឲ្យម្ចាស់ករណីគឺកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ។ រីឯជនរងគ្រោះជាប្រពន្ធដែលស្លាប់មានឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ ៕ ដោយ៖ ផេង ភាព