រដ្ឋមន្ត្រីឯកភាពជាតិកូរ៉េខាងត្បូង លោក Kim Yeon-chul បង្ហាញការសោកស្តាយយ៉ាងខ្លាំង អំពីព័ត៌មានមិនពិត ស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
នៅក្នុងសន្និសីទកាសែត នាថ្ងៃទី២៨ ខែមេសា លោក Kim Yeon-chul បានបញ្ជាក់ថា លោកពិតជាសោកស្តាយ ចំពោះព័ត៌មានពាក់ព័ន្ធនឹងកូរ៉េខាងជើង ពិសេស គឺពាក់ព័ន្ធមេដឹកនាំគីម ជុងអ៊ុន។ លោកបន្តទៀតថា មិនឲ្យមានព័ត៌មានមិនពិតបែបនេះកើតឡើងសោះ។
លោក Kim Yeon-chul បន្តទៀតថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយពីសកម្មភាព ដឹកនាំប្រទេសរបស់លោក គីម ជុងអ៊ុន ដោយលោកបន្តដឹកនាំប្រទេស ជាធម្មតា មិនមានអ្វីប្រែប្រួលឡើយ។
ជាមួយគ្នានេះ លោក Kim Yeon-chul ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងជំរុញឲ្យមានសន្តិភាព នៅឧបទ្វីបកូរ៉េ ដែលជាគោលបំណងរបស់ប្រធានាធិបតី ម៉ូន ជេអ៊ីន និង មេដឹកនាំ គីម ជុងអ៊ុន៕ប្រែសម្រួលដោយ៖ MEO