ជនជាតិថៃចំនួន ១៦៨នាក់ដែលជាប់គាំងនៅឯក្រៅប្រទេស បានមកដល់ប្រទេសកំណើតវិញហើយកាលពីយប់ថ្ងៃចន្ទ។ ពួកគេបានមកតាមជើងហោះហើរអន្តរជាតិ Thai Airways TG 492 និងចេញពីអាកាសយានដ្ឋានអន្តរជាតិAuckland របស់ប្រទេស New Zealand នៅម៉ោង៧ និង ២៦នាទីយប់ថ្ងៃចន្ទ។
ពួកគេត្រូវបានទទួលនៅអាកាសយានដ្ឋាន Suvarnabhumi ដោយលោកឧត្តមសេនីយ៍ Gen Paripat Palasin នាយរងសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ លោក Kittipong Kittikachorn អនុប្រធានអាកាសយានដ្ឋាន និងមន្រ្តីនាយកដ្ឋានបង្រា្កបជំងឺឆ្លង។ ពួកគេបានឆ្លងកាត់ដំណើរការពិនិត្យសុខភាពក្នុងលក្ខណៈស្តង់ដារ ហើយជាលទ្ធផលគឺគ្មាននរណាម្នាក់ត្រូវបានគេរកឃើញថាមានអាការគ្រុនក្តៅនោះទេ។
រូបតំណាង
ពួកគេត្រូវបានដឹកតាមរថយន្តក្រុងពីអាកាសយានដ្ឋានទៅទីតាំងដូចជា ១៦១នាក់ទៅ Bangkok Palace និង ៧នាក់ទៅសណ្ឋាគារ Mövenpick ក្នុងទីក្រុងបាងកកដើម្បីទៅកន្លែងរដ្ឋកំណត់សម្រាប់ការស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃជាចាំបាច់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok post