Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជប៉ុនហាមប្រាមពលរដ្ឋ មកពី៨៧ប្រទេសចូលមកទឹកដីរបស់ខ្លួន

នៅពេលនេះ ជប៉ុនបានបន្ថែមបញ្ជីឈ្មោះពលរដ្ឋ មកពី​១៤ប្រទេស មិនអនុញ្ញាត​ឲ្យ​ចូលមកកាន់ទឹកដីជប៉ុន ក្នុងរយៈពេល​២សប្តាហ័ ​ក្នុងនោះមានប្រទេស ​រុស្ស៊ី, Ukraine, Belarus, Saudi Arabia, Qatar, UAE, Kuwait, Oman, Djibouti, Peru។

នៅថ្ងៃទី​២៧ ខែមេសា នាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo បានប្រកាសថា ជប៉ុន នឹងដាក់បញ្ជូល​ប្រទេស​ចំនួន​១៤ទៀត ស្ថិតក្នុងបញ្ជីហាមចូលទឹកដីជប៉ុន ​ដោយសារតែប្រទេសទាំងនោះ​មានអ្នកឆ្លងកូវីដ​១៩កើនឡើងខ្ពស់​។ ច្បាប់ហាមប្រាម នឹងចូលជាធរមាន ចាប់ពីថ្ងៃទី​២៩ ខែមេសា​។

ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាល កូវីដ​១៩ ជប៉ុនបានហាមប្រាមពលរដ្ឋ មកពី ៨៧ប្រទេស ចូល​មកកាន់ទឹកដី​ជប៉ុន ។ នាយករដ្ឋមន្ត្រី អាបេ បានប្រកាសនៅក្នុងសន្និសីទកាសែត​ថា ការផ្អាកឲ្យពលរដ្ឋប្រទេសទាំងនោះចូលជប៉ុន ​រហូតដល់ចុងខែឧសភា។

គិតត្រឹមម៉ោង១៤ ថ្ងៃទី២៨ ខែមេសា តាមគេហទំព័រ  Worldometers  នៅទូទាំងពិភពលោក​មានអ្នកឆ្លងកូវីដ សរុប ​៣​ ០៦៥ ៧៧៨ នាក់ ស្លាប់ ២១១ ៦៥៨ នាក់ និងជាសះស្បើយ​ ៩២៣ ០៦២នាក់ ។ ដោយឡែកនៅក្នុងប្រទេសជប៉ុន មានអ្នកឆ្លង ជាង​១៣៦០០នាក់ និងស្លាប់​៣៨៥នាក់ ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9174217