តារាសម្តែងជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា មហាជស្គាល់រួចមកហើយថាគឺជាគូស្នេហ៍បណ្តូលចិត្តតែមួយលោក ហេង ឡុង ដែលតែងតែបង្ហាញភាពល្អូកល្អើនស្រលាញ់គ្នាចាក់ទឹកមិនលិច។
ដោយឡែកអ្នកនាង ចន ច័ន្ទលក្ខិណា កើតទុក្ខតូចចិត្តចំពោះរូបរាងខ្លួនឯងនាពេលបច្ចុប្បន្នដែលមានរូបរាងប្រែប្រួលធាត់បែកសាច់ជាងកាលពី១០ឆ្នាំមុន។ ជាមួយគ្នានោះដែរនាងបានបង្ហោះរូបភាពកាលពីមុនជាច្រើនសន្លឹក ភ្ជាប់ជាមួយសារថា “ជួយទះខ្ញុំមួយដៃមក ដើម្បីឲ្យស្វាង ហេតុអី ហេតុអី បានខ្ញុំមិនអាចរក្សារាងបែបនេះបាន”។
រូបរាង ច័ន្ទ ច័ន្ទលក្ខិណា កាលពីមុន
ក្រោយពីឃើញបែបនេះអ្នកគាំទ្រ ចន ច័ន្ទលក្ខិណា ជាច្រើននាក់ចូលទៅខមមិនលើកទឹកចិត្តថានៅតែស្អាតសាកសមតាមវ័យដដែល និងមួយចំនួននិយាយបែបលេងសើចថាទោះបីរាងបងប្រែប្រួលមានសាច់ឈាមទ្រលុកទ្រលន់ជាងមុនក៏ដោយ បងឡុងនៅតែស្រលាញ់បងជានិច្ច៕
អត្ថបទដោយ៖ លក្ខិណា