Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឯកអគ្គរដ្ឋទូតចិនគំរាមអូស្រ្ដាលី ពីការទាមទារបង្ហាញភស្ដុតាងនៃការផ្ទុះកូវីដ១៩

ក្រោយពេលអាមេរិកចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េាំង លាក់បាំងកូវីដ១៩នោះមក អូស្រ្ដាលីក៏ដើរតាមលំអាននេះដែរ ដោយទាមទារឲ្យបង្ហាញភស្ដុតាង ពីការផ្ទុះឡើង នៃវីរុស​នេះ ទើបឯកអគ្គរដ្ឋទូតចិន គំរាមថា បញ្ហានេះនាំឲ្យមានគ្រោះថ្នាក់។

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអូស្រ្ដាលី បានព្រមានថា ការទាមទារឲ្យមានការបង្ហាញ​ភស្ដុតាង​ជុំវិញការរីករាលដាល នៃវីរុសកូរ៉ូណានោះ អាចនឺងនាំឲ្យពលរដ្ឋចិន ពិចារណាមក​លើប្រទេសនេះ ហើយបញ្ហានេះនាំឲ្យមានគ្រោះថ្នាក់។

យោងតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយថា អូស្រ្ដាលីបានចូលរួមជាមួយនឹងអាមេរិក ក្នុងការអំពាវនាវឲ្យមានការស៊ើបអង្កេតពីរបៀប នៃការចម្លងមេរោគ ដែលផ្ទុះឡើង​ដំបូង នៅភាគកណ្ដាល នៃប្រទេសចិន។

អាមេរិកនៅតែចោទប្រកាន់ចិន អំពីការលាក់បាំងព័ត៌មាន​ ស្ដីពីវីរុស​កូវីដ១៩ ទើបនាំឲ្យ​មាន​ការឆ្លងរីករាលដាលពាសពេញពិភពលោកបែបនេះ។ ចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ១៩ រហូត​មកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ នៅលើពិភពលោក មានអ្នកឆ្លងកើនឡើង ៣ ០៦៥ ៨៧១នាក់ ក្នុងនោះស្លាប់ ២១១ ៦៦៣ នាក់ និងជាសះស្បើយ ៩២៣ ២៥៩នាក់។ ក្រៅ​ពី​នេះ មនុស្សរាប់ពាន់លាននាក់ផ្សេងទៀត ត្រូវរស់នៅដាច់ដោយឡែកពីសង្គម ហើយ​បញ្ហា​វីរុស​នេះ​បានបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

លោក Cheng Jingye ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសអូស្រ្ដាលី បានព្រមានថា ការជំរុញ​ឲ្យ​មានការស៊ើបអង្កេតដោយឯករាជ្យ ជុំវិញប្រភពដើម នៃការផ្ទុះឡើងវីរុសកូវីដ១៩នេះ គឺជា​រឿងគ្រោះថ្នាក់មួយ។

លោកឯកអគ្គរដ្ឋទូតចិន បានអះអាងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Australian Financial Review ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៧ ខែមេសាថា «សាធារណជន​ចិន​មានការ​អាក់​អន់​ស្រពន់ចិត្ត និងខកចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលអូស្ត្រាលី​កំពុងតែធ្វើ នាពេលនេះ»។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រសិនបើអារម្មណ៍កាន់តែអាក្រក់ទៅ មនុស្សនឹងគិតថា ហេតុអ្វីបានជាយើងទៅកាន់ប្រទេស ដែលមិនមែនជាមិត្តដ៏ជិតស្និទ្ធរបស់ប្រទេសចិន? អ៊ីចឹង​អ្នកទេសចរទាំងនោះ នឹងអាចមានជម្រើសទី២ជាមិនខាន៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9174119