Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដូណាល់ ត្រាំ៖ នឹងទាមទារចិនសងសំណងទឹកប្រាក់ជាច្រើន

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងពីគម្រោងទាមទារជំនួយ ពីប្រទេសចិន ពាក់ព័ន្ធកូវីដ១៩។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ទាមទារប៉ុន្មាននោះឡើយ។

ក្នុងសន្និសីទកាសែត នៅសេតវិមាន កាលពីថ្ងៃទី​២៧ ខែមេសា ប្រធានាធិបតី ដូណាល់ត្រាំ បានបញ្ជាក់ថា ​«​យើងមិនពេញចិត្តនឹងចិន យើងមិនពេញចិត្តនឹងស្ថានភាពរួម ដោយសារ​តែយើង ជឿទៅលើចិនថា កូវីដ​១៩ ត្រូវបានទប់ស្កាត់ នៅប្រទេសចិន មិនរីកសាយភាយ នៅលើពិភពលោក​»។

លោក ត្រាំ បន្តទៀតថា «មានវិធីជាច្រើន ដែលយើងអាចបង្ខំឲ្យចិនត្រូវតែទទួលខុសត្រូវ។ យើង​កំពុងតែបើកការស្រាវជ្រាវ ពាក់ព័ន្ធករណីខាងលើ»។ លោកត្រាំបន្តទៀតថា «អាល្លឺម៉ង់ ក៏បានចាប់អារម្មណ៍ទៅលើការសងសំណង ដោយសារខាតបង់សេដ្ឋកិច្ច​ អស់ទឹកប្រាក់​ប្រមាណ​​ជាង​១៥០ពាន់លានដុល្លារ។ ​ចំណែកអាមេរិកវិញ មិនទានកំណត់ថា​នឹងត្រូវទាមទារ​សំណង​ប៉ុន្មាននោះឡើយ។

អាមេរិក ជាប្រទេសដែលរងការខាតបង់ច្រើនជាងគេ ដោយសារកូវីដ​១៩​។ មកទល់ពេលនេះ អាមេរិក​មានអ្នកឆ្លងជាង​១លាននាក់ហើយ ក្នុងចំណោមអ្នកឆ្លងជាង​៣លានាក់ នៅលើ​ពិភព​លោក។ ចំណែកអ្នកស្លាប់វិញ ក៏បានកើនឡើង ជាង​៥៦ពាន់នាក់ផងដែរ​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9174005