Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សភាបើកការស្រាវជ្រាវពាក់ព័ន្ធកាត់ជំនួយ​ WHO របស់ប្រធានាធិបតី ដូណាល់ ត្រាំ

គណៈកម្មការកិច្ចការបរទេសរបស់សភាអាមេរិក  HFAC កាលពីថ្ងៃទី​២៧ ខែមេសា បាន​ប្រកាស​ថា  ខ្លួននឹងបើកការស្រាវជ្រាវទៅលើការសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ​ ពាក់ព័ន្ធការកាត់ជំនួយដល់អង្គការសុខភាពពិភពលោក (WHO) ។

ជាមួយគ្នានេះដែរ ក្រសួងការបរទេសអាមេរិក មានរយៈពេល​១សប្តាហ៍ ដើម្បីផ្តល់ព័ត៌មាន ពាក់ព័ន្ធ​ការសម្រេច​កាត់ជំនួយរបស់អាមេរិក ទៅលើអង្គការ​ WHO ​ក្នុងពេលកំពុងប្រឈម ការឆ្លងរាលដាលកូវីដ​១៩។

នៅក្នុងលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក  Mike Pompeo ​ប្រធាន HFAC លោក​ Eliot Engel បានបញ្ជាក់ថា បើទោះបី​ WHO ​មិនល្អ យើងគាំទ្រឲ្យកែប្រែ ​ប៉ុន្តែបើកកាត់ជំនួយ​ដល់អង្គការនេះ ក្នុងពេលកំពុងប្រឈមវិបត្តិ ជារឿងមិនអាចទទួលយកបានឡើយ។ទាំងនោះ​មិនមែនជាដំណោះស្រាយឡើយ។

ជាមួយគ្នានេះដែរ​លោក​ Eliot Engel បានស្នើក្រសួងការបរទេស ផ្តល់ឯកសារ​ពាក់ព័ន្ធ ដល់ការសម្រេចរបស់ប្រធានាធិបតីដូណាល់ ត្រាំ​ លុបជំនួយដល់​ WHO ​ឲ្យបានមុនថ្ងៃទី​៤ ខែឧសភា។

បើតាមសារព័ត៌មានរ៉យទ័រ គឺឯកសារដែល​ HFAC ចង់បានគឺមានទាំងរបាយការណ៍​នៃកិច្ចប្រជុំពាក់ព័ន្ធ​ ជុំវិញជំនួយដល់ ​WHO ​តាំងពីថ្ងៃ ទី​១ ខែធ្នូ ឆ្នាំ​២០១៩ ដល់ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០។

នៅថ្ងៃទី​១៤ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្អាកជំនួយដល់ WHO ​ ដោយ​ចោទ​ប្រកាន់អង្គការនេះលម្អៀងទៅខាងចិន​ ដោយជួយបិទបាំងចិន ពាក់ព័ន្ធកូវីដ​១៩។ ដោយឡែកចិនវិញ បានប្រកាសថា ចិនបានផ្តល់ព័ត៌មានមានតម្លាភាព មិនមានអ្វីលាក់​បាំងឡើយ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9173176