Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្តហោះចម្បាំង​ប្រឆាំងនាវាមុជទឹក​រុស្ស៊ី​ ​ចូលកៀកនាវាផ្ទុកយន្តហោះអាមេរិក

យន្តហោះចម្បាំង​រុស្ស៊ី​មួយគ្រឿងដែលប្រឆាំងនាវា​មុជទឹក​ បានធ្វើសកម្មភាព​ហោះចូលកៀក​​នាវា​ផ្ទុកយន្តហោះអាមេរិក។ ប៉ុន្តែ​អាកាសយានិក​របស់យន្តហោះចម្បាំង​អាមេរិក​ បាន​សម្តែង​នូវអាកប្បកិរិយា​មានវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ដោយមិន​បាន​បញ្ចេញ​សកម្មភាព​អ្វីតបត​នោះឡើយ គ្រាន់តែ​តាមឃ្លាំ​មើល​ ដោយយកចិត្តទុកដាក់តែប៉ុណ្ណោះ ។ 

បើតាមការចេញផ្សាយ​របស់ប្រភពព័ត៌មាន Sputnik កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា អាកាសយានិក​អាមេរិក​បានបើកយន្តហោះ​ទៅស្ទាក់​ការមកដល់របស់​យន្តហោះរបស់រុស្ស៊ី ។ សកម្មភាព​របស់​អាកាសយានិកអាមេរិក ​ត្រូវបានចាត់ទុកថា ប្រកបដោយអាកប្បកិរិយាវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ គឺគ្រាន់តែហោះតាម​យន្តហោះរុស្ស៊ី និងមានការប្រុងប្រយ័ត្ន​ ដោយ មិនបានធ្វើសកម្មភាពអ្វីតបតនោះទេ ។ 

ប្រភពបានបញ្ជាក់ថា វីដេអូ​ដែលបានផ្សព្វផ្សាយ​នៅលើបណ្តាញ​ YouTube កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ដោយមិនបានបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងនៅ​ទីតាំងកន្លែងណានោះទេ គ្រាន់តែបង្ហាញយន្តហោះរុស្ស៊ីមួយគ្រឿង​ ប្រភេទ IL-38 ​ប្រឆាំងនាវាមុជទឹក បានចូលកៀក​នាវាផ្ទុកយន្តហោះអាមេរិក USS George Washington ។ យន្តហោះ​រុស្ស៊ី​នៅតែហោះហើរយ៉ាងលឿន ​ចូលទៅកៀក​ បើទោះបី​កំពុងតែ​ច្រឡំបល់​យ៉ាងណាក៏ដោយ ។ 

អ្នកដែលបង្ហោះវីដេអូនោះ បាន​កត់សម្គាល់ថា យន្តហោះចម្បាំង​របស់នាវា​ផ្ទុកយន្តហោះ​អាមេរិក គឺអាចស្ទាក់​ចាប់​បាន​តែ​យន្តហោះ​រុស្ស៊ី​ដែល​ហោះហើរ ក្នុងល្បឿនយឺត​​ចម្ងាយ​ប្រហែល​៣០គីឡូម៉ែត្រ ​ឆ្ងាយ​ពីនាវា​ផ្ទុកយន្តហោះតែប៉ុណ្ណោះ ។ 

ទោះយ៉ាងណា ប្រភពបានកត់សម្គាល់​​អាកប្បកិរិយា​របស់អាកាសយានិក​សហរដ្ឋអាមេរិក​នោះថា មានសភាព​ថ្លៃថ្នូរ និងវិជ្ជាជីវៈ អំឡុងពេលដែល​ហោះហើរ​ទៅស្ទាក់​យន្តហោះ​រុស្ស៊ី ។ អាកាសយានិក​អាមេរិក​មិនបានធ្វើកាយវិការអាក្រក់ ឬបង្កសកម្មភាពគ្រោះថ្នាក់​ណា​មួយឡើយ ដោយគ្រាន់តែ​តាមពីក្រោយ​យន្តហោះរុស្ស៊ី និងប្រុងប្រយ័ត្ន​ប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9173058