នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson នៅក្នុងថ្ងៃធ្វើការដំបូងរបស់លោក បន្ទាប់ពីបានជាសះស្បើយពីជំងឺ COVID-19 បានអំពាវនាវឱ្យប្រជាជនបន្តអនុវត្តគម្លាតពីសង្គម។ លោកចនសុន បានប្រកាសថា អង់គ្លេសជិតឆ្លងផុតដំណាក់កាលដំបូងហើយ។
នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា“ ខ្ញុំសូមស្នើឱ្យអ្នករាល់គ្នាអត់ធ្មត់ ពីព្រោះខ្ញុំជឿជាក់ថា យើងជិតបញ្ចប់ដំណាក់កាលទី១ នៃសង្គ្រាមនេះហើយ បើទោះបីយើងបាតបង់ជាច្រើន តែយើងនឹងទទួលជោគជ័យ” ។
ទោះជាយ៉ាងនេះក្តីលោកបានព្រមានថាជំងឺជងឺកូវីដ១៩ អាចរាលដាលម្តងទៀត។ ដូច្នេះចក្រភពអង់គ្លេសមិនត្រូវបានអនុញ្ញាតឱ្យបាត់បង់ការគ្រប់គ្រង នៅពេលនេះទេ ដើម្បីកុំរងគ្រោះមហន្តរាយ នាពេលក្រោយ។
លោក Chris Whitty ទីប្រឹក្សាសុខាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា សង្គ្រាម នៅតែអូសបន្លាយរយៈពេលយូទៀត បើទោះបីដំណាក់ អាក្រក់បំផុតបានឆ្លងផុត។
នៅថ្ងៃទី២៧ ខែមេសា ជាថ្ងៃដែលលោកមកគ្រប់គ្រងស្ថានភាពដឹកនាំអង់គ្លេសក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ ដោយលោកបញ្ជាក់ថា ពិតជារឿងដ៏គ្រោះថ្នាក់ អាចនឹងផ្ទុះកូវីដ១៩ជាថ្មី ហើយ កាន់តែសហាវជាងមុនទៀត។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់នៅ Downing នោះ លោក Johnson បានប្រៀបធៀបកូវីដ១៩ ជាជនល្មើសតាមផ្លូវថ្នល់ ជាឃាតកអរូប ដែលពលរដ្ឋនៅក្នុងប្រទេសនេះ ត្រូវធ្វើសង្គ្រាមប្រឆាំងនឹងវា។
លោក ក៏បានយលពីអារម្មណ៍របស់បណ្តាក្រុមហ៊ុន ដែលរងការខាតបង់ ដោយសារតែបិទប្រទេសនោះ ប៉ុន្តែយើងមិនអាចធ្វើអ្វីលើសពីនេះទៀតឡើយ ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋ។ លោកក៏បានសន្យាថា នឹងខិតខំទប់ស្កាត់ការឆ្លងរាលដាល ដើម្បីបើកទ្វារ ដំណើរការសេដ្ឋកិច្ចឡើងវិញ៕ ប្រែសម្រយលដោយ៖MEO