Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខែឧសភា ឆ្នាំ២០២០ អាចម៍ផ្កាយ Apollo ប្រហែលប៉ះជាមួយភពផែនដី?

អាចម៍ផ្កាយ​ដែលជាប្រភេទអាប៉ូឡូ ត្រូវគេជឿថា ជាអាចម៍ផ្កាយដែល​ឈ្លានពាន​ប្រកបដោយគ្រោះថ្នាក់​បំផុត​ នៅពេល​វា​បានប្រសព្វ​ជាមួយគន្លង​ភព្វផែនដីរបស់យើង​ ជាមួយគន្លង​របស់ពួកវាហើយនោះ ។ ប្រព័ន្ធតាមដាន​របស់អង្គការណាសា បាននិងកំពុង​ត្រួតពិនិត្យ​យ៉ាង​​ជាក់លាក់​ទៅលើចលនា​របស់​អាចម៍ផ្កាយ​ទាំងនោះ ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មាន sputniks ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ​វត្ថុ​ជិតផែនដី​របស់អង្គការ​ណាសា​បានផ្សព្វផ្សាយ​នៅលើគេហទំព័ររបស់ខ្លួនថា អាចម៍ផ្កាយ​ទំហំ​ជិត​៥០០ម៉ែត្រ បាននិងកំពុង​ឆ្ពោះមកកាន់ភពផែនដីរបស់យើង ហើយថា អាចម៍ផ្កាយ​ប្រហែល​ជាប៉ះទង្គិចជាមួយភពផែនដី​នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ។

អាចម៍ផ្កាយនេះត្រូវបានដាក់ឈ្មោះហៅថា 2009 XO ឬ 438908 ។ តាមការវិនិច្ឆ័យ​របស់​ភ្នាក់ងារ​អង្គការណាសា​តាមរយៈពន្លឺ​ឆ្លុះបញ្ចាំង​ពីអាចម៍ផ្កាយនោះថា អង្គត់ផ្ចិតរបស់វាមិនលើសពី​២១០ម៉ែត្រ​នោះទេ ។ 

ប្រភពបន្តថា អាចម៍ផ្កាយ 2009 XO នេះ​ត្រូវបានសន្មតថា ជាអាចម៍ផ្កាយ​មួយដែល​មានសក្តានុពល​បង្កគ្រោះថ្នាក់ ។ អង្គការ​ណាសា​បាន​កំណត់ថា វាជា​កម្រិតអាចម៍ផ្កាយ​ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់​អាប៉ូឡូ ។ មានន័យថា គន្លងគោចររបស់អាចម៍ផ្កាយនេះ ​ឆ្លងកាត់​គន្លងគោចរ​របស់ភព្វផែនដីយើង ។ 

អាចម៍ផ្កាយនេះ​រំកិលខ្លួន​ក្នុងល្បឿន​ ១២,៧​ គីឡូម៉ែត្រ​ក្នុងមួយវិនាទី នៅពេលដែល​នាឡិកា​​ដើរដល់​ពាក់កណ្តាលយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ។ គេមិនបានរំពឹងថា អាចម៍ផ្កាយ​នេះ អាច​ចូលជិត​​ឯកតាតារាសាស្ត្រ 0.02268 ឬចម្ងាយ 3,393,570 គីឡូម៉ែត្រ ដល់ភពផែនដី នៅក្នុងអំឡុងថ្ងៃនោះឡើយ ។ ប៉ុន្តែវា ​ត្រូវបានចាត់ទុកដោយអង្គការណាសាថា ជាការចូលមក «ជិត» និង «អាច»បង្កគ្រោះថ្នាក់​បាន ។ 

ប្រភពអះអាងថា អាចម៍ផ្កាយនេះ ធ្វើគន្លងគោចរជុំវិញព្រះអាទិត្យ​រាល់​៩២៦ថ្ងៃម្តង ។ ប៉ុន្តែ​​វាស្ថិតនៅចម្ងាយ​​ប្រហែល 127.5 លានគីឡូម៉ែត្រឯណោះ ។ 

អាចម៍ផ្កាយអាប៉ូឡូ​ ជាធម្មតា​ចំណាយ​អាយុកាលរបស់ពួកគេ​នៅខាងក្រៅគន្លងគោចរ​ភពផែនដី​របស់យើង, ផ្ទុយពីអាចម៍ផ្កាយ Aten ហើយក្នុងចំណោមអាចម៍ផ្កាយនេះខ្លះ ត្រូវអង្គការណាសា​តាមដានឃ្លាំងមើល​យយ៉ាងយកចិត្តទុកដាក់ ដោយសារតែ​វា​អាច​មានសក្តានុពល និងបង្កគ្រោះថ្នាក់ ​បង្កការខូចខាត​ក្នុងតំបន់ធ្ងន់ធ្ងរ បើសិន​មានការប៉ះទង្គិច ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9172908