Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនជាតិថៃចំនួន ១៦៨នាក់ត្រឡប់មកពីប្រទេសNew Zealandវិញ នឹងមកដល់ទីក្រុងបាងកកនៅយប់នេះ

ជនជាតិថៃ ១៦៨នាក់ ភាគច្រើនជានិស្សិតដែលបានជាប់​នៅប្រទេស New Zealand  ក្នុងអំឡុងពេលនៃការបិទប្រទេសដោយសារការឆ្លងវីរុសកូរ៉ូណា នឹងត្រូវវិលត្រឡប់មកប្រទេសកំណើតវិញនៅយប់នេះ (ថ្ងៃទី២៧ ខែមេសា)។

ស្ថានទូតថៃប្រចាំនៅទីក្រុង Wellington បានបង្ហើបឱ្យដឹងថានិស្សិតចំនួន ៨៨ នាក់ដែលមានអាយុចន្លោះពី ១១ ដល់ ១៩ឆ្នាំនឹងវិលត្រឡប់មកប្រទេសថៃវិញតាមជើងហោះហើរដែលរៀបចំឡើងដោយ Thai Airways ។ ពួកគេនឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ​ ​Auckland នៅម៉ោង១ និង១០នាទីរសៀល ម៉ោងក្នុងស្រុកហើយនឹងមកដល់អាកាសយានដ្ឋាន​ Suvarnabhumi នៅម៉ោង៨ និង១៥នាទីល្ងាចនៅទីក្រុងបាងកក។ ស្ថានទូតនៅទីក្រុង Wellington ក៏បានរាយការណ៍ផងដែរថា ការធ្វើមាតុភូមិនិវត្តន៍គឺជាលទ្ធផលនៃការសម្របសម្រួលរវាងរដ្ឋាភិបាលនិងវិស័យឯកជននៃប្រទេសទាំងពីររួមមាន វិស័យអាកាសចរណ៍ថៃ ក្រសួងអប់រំ ក្រសួងការបរទេស ក្រសួងអប់រំនៅNew​Zealand, ស្ថានទូត New Zealand​ ប្រចាំនៅប្រទេសថៃ និងសមាគមន៍ថៃនៅជុំវិញប្រទេស New Zealand។

រូបតំណាង

ស្ថានទូតថៃប្រចាំនៅទីក្រុង Wellington ក៏បានថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានគាំទ្រដល់បេសកកម្មនេះដើម្បីជួយដល់ជនជាតិថៃ​មួយក្រុមនេះឱ្យបានវិលត្រឡប់មកប្រទេសថៃវិញដោយសុវត្ថិភាព។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9171327