ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា មនុស្សយ៉ាងតិច១២នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ក្នុងហេតុការណ៍គ្រោះធម្មជាតិ ផ្គរ រន្ទះបាញ់ប្រហារ នៅទីតាំងផ្សេងៗគ្នា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅស្រុកចំនួន៣ របស់ខេត្ត Bihar ភាគខាងកើតប្រទេសឥណ្ឌា ។
តាមការចេញផ្សាយរបស់ប្រភពស៊ីនហួបញ្ជាក់ថា មនុស្ស៩នាក់បានស្លាប់នៅក្នុងស្រុក Saren ខណៈ២នាក់ស្លាប់នៅក្នុងស្រុក Jamui និងម្នាក់ស្លាប់នៅក្នុងស្រុក Bhojpur ខេត្ត Bihar។
មនុស្ស៨នាក់ផ្សេងទៀតរងរបួសនៅក្នុងស្រុក Saran និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Chhapra Sadar ។
មន្ត្រីនៅក្នុងតំបន់បានថ្លែងថា រដ្ឋាភិបាលបានផ្តល់ជំនួយប្រហែល ៥ ៣៤០ ដុល្លារដល់ក្រុមគ្រួសារនីមួយៗ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះ ជាការជួយសម្រាលដល់ទុក្ខលំបាក ។
មន្ត្រីក៏បានណែនាំក្រើនរំលឹកដល់ពលរដ្ឋឲ្យតាមដាន និងយកចិត្តទុកដាក់ចំពោះព័ត៌មានផ្សព្វផ្សាយរបស់ស្ថាប័នឧតុនិយមទាក់ទងនឹងបញ្ហាគ្រោះធម្មជាតិ ដើម្បីបង្ការខ្លួនពីគ្រោះថ្នាក់ជាយថាហេតុ ៕ ប្រែសម្រួលដោយ៖ thach yat