Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គរដ្ឋទូតអឺរ៉ុប ព្រួយបារម្ភពីសកម្មភាពឯកតោភាគី នៅសមុទ្រខាងកើត

ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅអាស៊ាន លោក Igor Driesmans​​ បានថ្លែងថា រហូតមកដល់ពេល​នេះ សហគមន៍អឺរ៉ុប នៅតែមានការព្រួយបារម្ភអំពីសកម្មភាពនានា ជាឯកតាភាគី នៅក្នុង សមុទ្រខាងកើត។ 

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា អឺរ៉ុបត្រូវតែអនុវត្តតាមច្បាប់ សម្រាប់​សមុទ្រ និងមហា​សមុទ្រ ដោយផ្អែកលើច្បាប់អន្ដរជាតិ សន្ដិសុខ និងសហប្រតិបត្ដិការផ្លូវទឹក ក៏ដូចជា សេរីភាព នៃនាវាចរណ៍ និងការហោះហើរ ក្នុងផលប្រយោជន៍គ្រប់បណ្ដារដ្ឋទាំងអស់។

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងសកម្មភាពរបស់មហាអំណាច នៅលើដែនសមុទ្រនោះ លោក​អគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា អឺរ៉ុបមានការព្រួយបារម្ភអំពីសកម្មភាពជាឯកតោភាគី កាលពី​ពេលថ្មីៗកន្លងទៅនេះ នៅក្នុងសមុទ្រខាងកើត។ សកម្មភាពបែបនេះ នឹងនាំឲ្យមាន​ភាព​តាន​តឹងកាន់តែខ្លាំងឡើង ហើយបាត់បង់បរិយាកាសសន្ដិសុខ នៅលើដែនសមុទ្រ ដោយ រួមទាំង ការដាក់​ពង្រាយ​​ជាបណ្តោះអាសន្ន​ ឬជាអចិន្ត្រៃយ៍នូវកម្លាំងយោធា ឬសម្ភារសឹកនានាលើដែន សមុទ្រ ដែលនាំឲ្យមានជម្លោះ ការរំខាន ឬការបំភិតបំភ័យដល់ការនេសាទ និងនាវា​ផ្សេងៗទៀត និងការព្យាយាមកំណត់ព្រំដែនរដ្ឋបាលថ្មី ជាឯកតោភាគី។

លោកឯកអគ្គរដ្ឋទូត បានបន្តថា សហភាពអឺរ៉ុបកំពុងធ្វើកិច្ចសហប្រតិបត្តិការ​យ៉ាងជិត​ស្និទ្ធ​ជាងមុន ​ជាមួយអាស៊ាន ហើយនិងបន្តគាំទ្រដំណើរការ​ដែលដឹកនាំដោយអាស៊ាន ដើម្បី​លើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ និងអន្តរជាតិ ផ្អែកលើការពង្រឹងកិច្ចសហប្រតិបត្តិ​ការ​ពហុ​ភាគី និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគី។

ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតអឺរ៉ុបបែបនេះ បានកើតឡើង ក្រោយពេលចិនបានធ្វើ​សមយុទ្ធយោធា នៅសមុទ្រខាងកើត ហើយស្របពេលនោះដែរ អាមេរិកក៏បាននាវាចរនូវនាវា​ចម្បាំងរបស់ខ្លួន នៅលើដែនសមុទ្រ ពុះខណ្ឌចែកព្រំដែន រវាងចិន និងកោះតៃវ៉ាន់។ មហា​អំណាច​ទាំង២នេះតែងតែចោទប្រកាន់គ្នាទៅវិញទៅមក និងយកត្រូវរៀងៗខ្លួន៕ ប្រែ​សម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9170644