Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សង្គ្រាម​យេមែន ៖ ក្រុមបំបែកខ្លួន​ប្រកាស​គ្រប់គ្រងស្វ័យភាព​ភាគខាងត្បូង

ក្រុមផ្តាច់ខ្លួន​ នៅភាគខាងត្បូង​យេមែន បានប្រកាស​ស្វ័យភាព ដោយផ្តាច់ចេញ​ពីកិច្ចព្រម​ព្រៀង​សន្តិភាព​​ ដែលបានចុះហត្ថលេខា​ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយ​រដ្ឋាភិបាល​ដែល​ទទួលស្គាល់ជាអន្តរជាតិនោះ។ នេះបើតាមការផ្សាយ​របស់ប្រភព BBC កាលពីថ្ងៃទី២៦ ខែមេសា ។

ក្រុមប្រឹក្សាដំណើរការផ្លាស់ប្តូរ​ភាគខាងត្បូង​ ឬហៅកាត់ថា STC មានមូលដ្ឋាននៅទីក្រុង Aden នោះ បានប្រកាស​ដាក់រដ្ឋ ស្ថិតក្នុងគ្រាអាសន្ន ដោយលើកឡើងថា ខ្លួន​អាចនឹងគ្រប់គ្រង់ នៅទីក្រុងកំពង់ផែមួយនេះ និងខេត្តមួយចំនួនទៀត ស្ថិត​នៅភាគខាងត្បូង នៃប្រទេស យេមែន។

រដ្ឋាភិបាលយេមែន​ដែលគាំទ្រ​ ដោយអារ៉ាប៊ីសាអ៊ូឌីត បានព្រមាន​អំពីផលវិបាក, មហន្តរាយ និងគ្រោះថ្នាក់​ ដែលអាចនឹងកើតឡើង ដោយសារតែការប្រកាសគ្រប់គ្រងស្វ័យភាព​របស់ក្រុមផ្តាច់ខ្លួននេះ។

លោក Mohammed Al-Hadhrami រដ្ឋមន្ត្រីក្រសួងការបរទេសយេមែន បានថ្លែងថា ការប្រកាស​អំពីអ្វីដែលហៅថា ក្រុមប្រឹក្សា​ដំណើរការផ្លាស់ប្តូរ​ (STC) ក្នុងចេតនាបង្កើតរដ្ឋបាល​នៅ​ភាគ​ខាងត្បូង​នោះ គឺជា​ការបង្កឲ្យកើតឡើងវិញ​នូវ​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លូន… ​ព្រមទាំង​ការប្រកាស​របស់ពួកគេដកខ្លួន​ ចេញពីកិច្ចព្រមព្រៀង​ នៅទីក្រុង​ Riyadh​ ផងដែរ ។  

ភាគីទាំងពីរ​បានចុះហត្ថលេខា​ចែករំលែក​អំណាចគ្នាមួយ ដែលពិពណ៌នា​ដោយអង្គការសហ​ប្រជាជាតិ​ថា ជាជំហានដ៏សំខាន់​ឆ្ពោះ​ទៅរកបញ្ចប់សង្គ្រាមស៊ីវិល នោ​យេមែន ។ 

កម្លាំង​​សម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត​បានធ្វើអន្តរាគមន៍​យោធា​​គាំទ្រ​ដល់រដ្ឋាភិបាល​យេមែន កាលពីឆ្នាំ២០១៥ គឺក្រោយ​ពីក្រុមឧទ្ទាម ហ៊ូធី ដណ្តើមគ្រប់គ្រងទីក្រុង សាណា (Sanaa) ។ អារ៉ាប់រួម​ដែលជាសមាជិក​មួយ​របស់កម្លាំងសម្ពន្ធមិត្ត ដឹកនាំដោយ​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរនោះ បែរជាគាំទ្រ​ក្រុមផ្តាច់ខ្លួនភាគខាងត្បូង​វិញ។ 

កាលពីខែសីហា ឆ្នាំ២០១៩ ក្រុម STC បានដណ្តើម​គ្រប់គ្រង​ជាបណ្តោះអាសន្ន​ នៅទីក្រុង Aden ពីរដ្ឋាភិបាល ក្រោយពីចោទប្រកាន់ថា រដ្ឋាភិបាល​មានការដឹកនាំគ្រប់គ្រង​មិនបាន​ត្រឹ​មត្រូវ ។

អាជ្ញាធរមូលដ្ឋាន​​ភាគខាងត្បូង ក្នុងខេត្តចំនួន៦ ក្នុងចំណោមទាំងអស់ខេត្តចំនួន​៨នោះ បាន​ជំទាស់​ការប្រកាស​គ្រប់គ្រងស្វ័យភាព​របស់ក្រុមផ្តាច់ខ្លួន STC នៅពេលនេះ​។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់អង្គការសហប្រជាជាតិ ជនស៊ីវិលយ៉ាងតិច ៧ ៥០០ ​នាក់​បានស្លាប់ ភាគច្រើនដោយសារតែការវាយប្រហារ​តាមដែនអាកាស​របស់កម្លាំងសម្ពន្ធមិត្ត។ ក្រុមសង្កេតការ​បានប៉ាន់ប្រមាណថា សង្គ្រាម​នៅយេមែន​ សម្លាប់មនុស្ស​ប្រហែល ១១២ ០០០ នាក់ ក្នុងនោះ ១២ ៦០០ នាក់ជាជនស៊ីវិល ។ 

ការវាយប្រហារនេះ ក៏បានរារាំងដល់​ការផ្តល់ជំនួយមនុស្សធម៌​ដល់ប្រទេស​ដែលជួបវិបត្តិ​មនុស្សធម៌​ដ៏អាក្រក់បំផុត​របស់ពិភពលោកមួយនេះផងដែរ ។  

ប្រជាជន​​២៤លាននាក់ ប្រហែល​៨០ភាគរយ ​នៃប្រជាជនសរុប ត្រូវការជំនួយមនុស្សធម៌​ និង​ប្រហែល​១០លាននាក់ទៀត ចាត់ទុកថា បានដើរមួយជំហានឆ្ងាយផុតពីភាពអត់ឃ្លាន ៕ ប្រែ​សម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9170641