Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ីមានទាហាន៨៧០នាក់ឆ្លងកូវីដ​១៩

ក្រសួងការពារជាតិរុស្ស៊ី​ បានប្រកាសឲ្យដឹងថា រហូតមកទល់ពេលនេះ មានទាហាន​ដល់ទៅ​៨៧០នាក់​ឆ្លងកូវីដ​១៩។

សារព័ត៌មាន​ Sputnik បានផ្សាយថា បើតាមលទ្ធផលធ្វើតេស្តជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៦ ខែមេសា ទៅលើកម្លាំងទាហារុស្ស៊ី ដោយរកឃើញមានទាហានដល់ទៅ​៨៧៤នាក់ឆ្លងកូវីដ​១៩។ ជាមួយគ្នានេះ ទាហាន​៣១៤នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យយោធា និង​១៧៥នាក់កំពុងព្យាបាល នៅទីតាំងទាហានឈរជើង។ ក្រៅពីនេះ នៅមានទាហាន ៣៧៩នាក់ បានផ្តាច់ខ្លួនព្យាបាល នៅតាមផ្ទះ។

កាលពីសប្តាហ៍កន្លងមក រុស្ស៊ីបានដាក់ឲ្យនៅដាច់ដោយឡែកទាហាន​ដែលចូលរួមហ្វឹកហាត់ នៅទីក្រុងមូស្គូ​ រហូតដល់​១៥ពាន់នាក់ ដើម្បីត្រៀមព្យុហយាត្រា តែត្រូវបានលុបចោលវិញ ដោយសារតែការឆ្លងរាលដាលកូវីដ១៩ កើនឡើង នៅក្នុងប្រទេសនេះ។

តាមគេហទំព័រ worldometers.info គិតដល់ព្រឹកថ្ងៃទី​២៧ ខែមេសា នៅទូទាំងប្រទេសរុស្ស៊ី មាន​ពលរដ្ឋ​ជាង ៨០ពាន់នាក់ឆ្លងកូវីដ១៩ ក្នុងនោះមាន៧៤៧នាក់ស្លាប់​។ ចំណែកអ្នក​ព្យាបាល​ជាសះស្បើយវិញ មាន​៦៧៦៧នាក់៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9170543