Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Romero រៀបរាប់ពីស្ថានភាពដ៏តានតឹងនៃការធើ្វដំណើររទៅប្រទេសកំណើត អំឡុង covid-19

អ្នកចាំទីដៃទី២របស់ក្រុមបិសាចក្រហម Manchester United កីឡាករ Sergio Romero បាននិយាយថា ការធើ្វដំណើរទៅកាន់ប្រទេសកំណើតរបស់ខ្លួន អំឡុងស្ថានភាព covid-19 ពិតជាការធើ្វដំណើរដ៏តានតឹង និងមានការព្រួយបារម្ភខ្លាំង។

Romero បានត្រលប់ទៅកាន់ប្រទេសអាហ្សង់ទីន កាលពីថៃ្ងទី២២ ខែមិនា ដោយបានធ្វើដំណើរពីទីក្រុង Manchester ទៅកាន់ទីក្រុងឡុងដ៏ ក្រោយមករូបគេបន្ដហោះទៅកាន់ទីក្រុងប៉ារីស។

«មិនសូវមានមនុស្សច្រើនទេនៅព្រលានយន្ដហោះ ហើយមនុស្សដែលនៅទីនោះ គឺរក្សាគម្លាតពីគ្នាជានិច្ច។ មនុស្សទាំងអស់នៅទីនោះ មើលទៅរៀងភ័យៗ ព្រោះពេលនោះអ្នកខ្លះគាត់បានកណ្ដាស។ ប្រហែលជាគ្មានអ្វីទេ ប៉ុន្ដែមនុស្សខ្លះធើ្វដូចភ័យខ្លាំង និងចាប់ផ្ដើមរើសអើងអ្នកកណ្ដាសនោះ» Romero និយាយប្រាប់ Dailymail។

«នៅលើយន្ដហោះ ខ្ញុំហោះពីប៉ារីសទៅ Buenos ១៤ម៉ោង។ ខ្ញុំអត់ហូប មិនទៅបន្ទប់ទឹក ព្រោះយើងមិនដឹងថាមនុស្សនៅលើនោះយ៉ាងម៉េចទេ។ ខ្ញុំស្នាក់នៅសណ្ឋាគារ២សប្ដាហ៍ ក្រោយពីគេយកកំហាករបស់ខ្ញុំទៅពិនិត្យ ក្រោយមកលទ្ធផលគឺអវិជ្ជមាន។ ខ្ញុំបានទៅជួបជុំគ្រួសាររបស់ខ្ញុំ»៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9170468