Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រញ្ជួយដី​ទំហំ៥,២រ៉ិចទ័រ​​កើតឡើង នៅភាគខាងត្បូងហ្វីលីពីន

រញ្ជួយដីទំហំ ៥,២ រ៉ិចទ័រ​បានកើតឡើង ​នៅ​ភាគខាងត្បូង នៃប្រទេសហ្វីលីពីន ​កាលពីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងខេត្ត​ Davao Occidental ។ 

វិទ្យាស្ថាន​គ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើង​ហ្វីលីពីន (Phivolcs) បានអះអាងថា គ្រោះរញ្ជួយដីនេះ​បានកើតឡើង​ នៅវេលាម៉ោង​៧ និង​៤៨នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ។ ការរញ្ជួយដី​នេះមាន​ជម្រៅ​ប្រហែល​៦៤គីឡូម៉ែត្រ និងនៅចម្ងាយប្រហែល​១៦៤គីឡូម៉ែត្រ​​ នាភាគអាគ្នេយ៍ នៃទីក្រុង Jose Abad Santos ខេត្ត Davao Occidental ។

ប្រភពបន្តថា ការកក្រើកញាប់ញ័រដោយសារគ្រោះរញ្ជួយដីនេះ​បាន​ទៅដល់​ខេត្ត Sarangani ដែលស្ថិតនៅភាគខាងត្បូង នៃហ្វីលីពីននោះផងដែរ ។ គ្រោះរញ្ជួយដីនេះ​មិនបណ្តាល​ឲ្យខូច​ខាត​ធ្ងន់ធ្ងរនោះទេ ។

គួរបញ្ជាក់ថា ហ្វីលីពីន​តែងតែកើតមានគ្រោះរញ្ជួយដីជាញឹកញាប់ ដោយសារ​តែភូមិសាស្ត្រ នៃប្រទេសនេះ​ស្ថិតនៅ​ត្រង់ចំណុចរង្វង់ នៃចិញ្ចៀនភ្នំភ្លើង ដែលនៅជុំវិញម​ហា​សមុទ្រ​ប៉ាស៊ីហ្វិក​នោះ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9170412