Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អនាម័យ គឺជាទ័ពគន្លឹះក្នុងការប្រយុទ្ធនឹងកូវីដ១៩

ភ្នំពេញ៖ «អនាម័យ» គឺជាទ័ពគន្លឹះក្នុងការប្រយុទ្ធនឹងកូវីដ១៩។ កូវីដ១៩នឹងចាញ់យើងដោយឯកឯង ការលាងដៃពិតជាមានសារសំខាន់ណាស់ក្នុងការទប់ស្កាត់ពីកូវីដ១៩ ដោយវិធីនេះបានយកទៅអនុវត្តលើប្រជាពលរដ្ឋគ្រប់រូប។ ការពាក់ម៉ាស់ក៏រឹតតែសំខាន់ដោយម៉ាស់បានទប់ស្កាត់បាននូវដំណក់ទឹកមាត់ពីគ្រប់បុគ្គលដែលផ្ទុកវីរុសផ្សេងៗ។ នេះបើតាមហ្វេសប៊ុក ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។

ក្រសួងបញ្ជាក់ថា ការអនាម័យឱ្យបានខ្ជាប់ខ្ជួនពិតជាមានសារសំខាន់ណាស់។ យើងត្រូវរួមគ្នាកំចាត់មេរោគផ្សេងៗ ឱ្យបានខ្លាំងក្លាតាមរយៈអនាម័យ។ វានឹងតបស្នងមកវិញនូវសុខភាពល្អ កាលណាយើងសុខភាពល្អប្រសើរ យើងនឹងរស់នៅបានយូរអង្វែងបានស្គាល់ការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់សន្តិភាព។ សន្តិភាពគឺជាឱកាសសម្រាប់យើងទាំងអស់ តែត្រូវស្ថិតក្នុងដំបូលរដ្ឋធមនុញ្ញ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ដើម្បីលើកស្ទួយការទប់ស្កាត់ការចម្លងរោគ​​ “ទិវាអនាម័យដៃ” តែងតែប្រារព្ធធ្វើនៅថ្ងៃទី៥​ ខែឧសភា តែឆ្នាំនេះ​ មិនបានធ្វើទេ​ ដោយអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល​ និងការមិនប្រមូលផ្តុំគ្នា​ច្រើន​ សម្រាប់ការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9170395