Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីឆក់កាបូបបណ្តាលឲ្យជនរងគ្រោះស្លាប់ពេលនេះជាប់ខ្នោះហើយ

ភ្នំពេញ៖ នគរបាលកម្រិតស្រាលរាជធានីបង្ហាញមុខជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីឆក់កាបូបក្រវ៉ាត់ចង្កេះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូស្លាប់ កាលពីវេលាម៉ោង ០៥និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចដីឡូតិ៍លេខ២ ផ្លូវលេខ៤៣០ ក្រុមទី៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ០៣នាក់ ទី១ ឈ្មោះ ចាន់ មុន្នីរ័ត្ន ហៅពៅ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះលេខ៨១ ផ្លូវលេខ១០៧ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី២ ឈ្មោះ អាន សុខវិន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៧អឺ0ហ្សិត ផ្លូវលេខ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងទី៣ ឈ្មោះ សុីន សុរ៉ាយុទ្ធ ហៅ ឌីន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៥០អឺ0ហ្សិត ផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងរួមមានម៉ូតូម៉ាកស៊ុយហ្សុគីនិច ពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ1-IH 8515 (ជាមធ្យោបាយជិះធ្វេីសកម្មភាពឆក់) ទូរសព្ទម៉ាកអាយហ្វូនព ណ៌ទឹកមាស ០១គ្រឿង កាបូបដៃ០១ អត្តសញ្ញាណប័ណ្ណ ០១សន្លឹក កាបូបស្ពាយចំហៀងគ្មានម៉ាក ពណ៌ទឹកមាស០១ កាបូបស្ពាយចំហៀងម៉ាក Pedro ០១ ឧបករណ៍កែច្នៃសម្រាប់ប្រេីប្រាស់គ្រឿងញៀន ០១សម្រាប់ ដែកកេះ០២ ម៉ូតូស៊ុយហ្សុគីនិច ពណ៌សលាយទឹកប៊ិច ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1-IE 2364 ០១គ្រឿង ទូរសព្ទដៃម៉ាកអាយហ្វូនអុិច ពណ៌ស ០១គ្រឿង កាបូបដៃម៉ាក VL ០១ ប័ណ្ណបើកបរ ០១សន្លឹក មួកសុវត្ថិភាពពណ៌ស សម្រាប់ពាក់ធ្វេីសកម្មភាព០១ ទូរសព្ទម៉ាក OPPO ពណ៌ក្រហម ០១គ្រឿង កាបូបដៃម៉ាក Pedro ពណ៌ខ្មៅ០១ ប្រាក់រៀលចំនួន ១.៩០០រៀលនិងកាត ATM ធនាគារ ABA ០១សន្លឹក។

ជនរងគ្រោះឈ្មោះ ហុង សុខចេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ០៥៧ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ក្រោយពេលពួកជនសង្ស័យឆក់កាបូបក្រវ៉ាត់ចង្កេះបណ្តាលឲ្យដួលម៉ូតូ។

ក្រោយមកកម្លាំងការិយាល័យកម្រិលរាជធានីបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៣នាក់ ក្នុងខណ្ឌ៧មករា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ហេីយនៅថ្ងៃទី២៦ ខែឆ្នាំដដែលកម្លាំងបានបង្ហាញមុខជនសង្ស័យ ០៣នាក់ខាងលេីជាសាធារណ:មុននឹងបញ្ជូនពួកគេឡេីងតុលាការ៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9169850