Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តភូកេតមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន៤ករណីថែមទៀត

ករណី​អ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៤ករណីថ្មី ត្រូវបានរាយការណ៍ទៅគណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងខេត្តភូកេត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងខេត្តកើនដល់ដល់ ២០៦ករណី។

ករណីថ្មីទាំងបួនករណីពីទី ២០៣ ដល់ទី ២០៦ មានដូចជា៖ 

ស្ត្រីជនជាតិថៃម្នាក់អាយុ ៣៣ឆ្នាំ ជាអាជីវករលក់ដូរនៅតំបន់​Bang Thao នៅឃុំ​ ​tambon Choeng Thale ស្រុក​ Thalang ។ គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងវីរុសកូរ៉ូណាទី ១៦១ ។ គាត់បានធ្វើតេស្តលើកដំបូងនៅថ្ងៃទី៩ ខែមេសាប៉ុន្តែលទ្ធផលគឺអវិជ្ជមាន។ បន្ទាប់ពីត្រូវបានគេដាក់ឱ្យដាច់ដោយឡែកនៅក្នុងសណ្ឋាគាររយៈពេល ១៤ថ្ងៃគាត់បានទៅធ្វើតេស្តលើកទី២ ហើយលទ្ធផលគឺវិជ្ជមាន ទោះបីជាគាត់មិនមានរោគសញ្ញានៃវីរុសកូរ៉ូណាក៏ដោយ។  ករណីមួយទៀតគឺបុរសជនជាតិថៃអាយុ ៦២ឆ្នាំជាអ្នកមើលថែវិហារឥស្លាមនៅតំបន់​Bang Thao មានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកជំងឺករណីទី១៩៦។ គាត់មិនមានរោគសញ្ញានៃវីរុសកូរ៉ូណានោះទេ។  បន្ទាប់មកទៀតគឺ បុរសជនជាតិថៃម្នាក់អាយុ ៥៧ឆ្នាំជាអាជីវករលក់ដូរនៅតំបន់ Bang Thao ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកជំងឺករណីទី១៩៦ ប៉ុន្តែគាត់មិនមា​នរោគសញ្ញានៃការឆ្លងនោះទេ។ ករណីចុងក្រោយគឺ បុរសជនជាតិថៃម្នាក់អាយុ ៤៣ឆ្នាំជាគ្រូបង្រៀនសាសនានៅតំបន់ Bang Thao ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកជំងឺករណីទី១៩៦ ។ ករណីបីចុងក្រោយត្រូវបានគេរកឃើញថាបានឆ្លងមេរោគក្នុងអំឡុងពេលយុទ្ធនាការស្វែងរកតំបន់ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូរ៉ូណា។

រូបតំណាង

ក្នុងចំណោមករណីចំនួនទាំង២០៦ករណីដែលបានបញ្ជាក់នៅក្នុងខេត្ត មាន១៦១ករណីបានជាសះស្បើយហើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ មាន៤៥ករណីកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមិនមានអ្នកជំងឺណាម្នាក់បានស្លាប់នៅក្នុងខេត្តដោយសារវីរុសនេះឡើយ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9168893