បើតាមព័ត៌មានក្នុងស្រុកចិនបានឲ្យថា តារាចម្រៀងប្រុសល្បីឈ្មោះចិន Tao បានជូបកាដូដល់បេក្ខជន និងក្រុមការងារកម្មវិធី Produce Camp ធ្វើឲ្យគ្រូបង្វឹកដទៃនឹកស្មានមិនដល់។
ក្រោយពេលបង្ហាញមុខជាផ្លូវការ ដោយមានគ្រូបង្វឹកទាំង៤រួមមាន Luhan, Tao, Victoria និង Mao Bu Yi។ នៅក្នុងកម្មវិធីបង្ហាញមុខនេះដែរ Tencents បានឲ្យដឹងថា កម្មវិធីស្វែងរកតារាចម្រៀងស្រីជំនាន់ថ្មីនេះ នឹងបង្ហាញមុខភាគដំបូងនៅថ្ងៃទី ២ ខែឧសភាខាងមុខនេះហើយ ដែលវាជារឿងដែលធ្វើឲ្យទស្សនិកជនរំភើបជាខ្លាំង ព្រោះពួកគេទន្ទឹងរង់ចាំជាយូរមកហើយ។
ទន្ទឹមនឹងនេះ នៅលើបណ្ដាញសង្គម Weibo បានរកឃើញថា ក្នុងចំណោមគ្រូបង្វឹកទាំង៤ តារាចម្រៀង Tao បានក្លាយជាគ្រូទី១ ដែលជូនកាដូដល់បេក្ខនារីទាំង១០១នាក់។ ដោយកាដូនោះគឺ ឈុតក្រែមលាបមាត់របស់ម៉ាក YSL ដែលមានតម្លៃដល់ទៅ ១០០០ យាន់ (១៤១ដុល្លារ) ក្នុងមួយឈុត។មិនត្រឹមតែឲ្យបេក្ខនារីចូលរួមប្រលងនោះឡើយ ដោយគេបានរកឃើញថា ប្រុសស្អាតអាយុ២៧ឆ្នាំ បានជូនកាដូនេះឲ្យក្រុមការងារផលិតកម្មវិធីទាំងអស់ ដែលរួមមាន២០០ឈុតក្រែមលាបមាត់មានតម្លៃដល់ទៅ ២៨០០០ដុល្លារ។
ប្រភពព័ត៌មាន Sina បានឲ្យដឹងថា បើតារាចម្រៀង Tao ដៃទូលាយដល់ថ្នាក់នេះ គ្រូបង្វឹកដទៃពិបាកតាមទាន់ណាស់។ គួរបញ្ជាក់ផងដែរថា Tao កើតក្នុងត្រកូលអ្នកមានស្រាប់ដោយមានឪពុកជាមហាសេដ្ឋីអចលនទ្រព្យ ដូចនេះអ្នកគាំទ្រមិនភ្ញាក់ផ្អើលចំពោះកាដូដែលលោកជូនឲ្យកូនសិស្សបែបនេះឡើយ៕
ប្រភព៖ Kenh14