យោងតាមប៉ូលិសបានឱ្យដឹងថា ប្តីប្រពន្ធមួយគូត្រូវបានពូរបស់ប្រពន្ធបាញ់សម្លាប់ដោយសារភាគីទាំងពីរមានជម្លោះរឿងបំណុល។ ហេតុការណ៍នេះបានកើតឡើងក្នុងស្រុក Photharam នៃខេត្ត Ratchaburi កាលពីយប់ថ្ងៃសៅរ៍។
រូបតំណាង
លោក Thanaporn Simaklam មន្រ្តីស៊ើបអង្កេតប្រចាំស្រុក Photharam បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា ៨យប់នៅភូមិMoo៩ ក្នុងឃុំ tambon Ban Khong។ តាមរយៈការសាកសួររបស់ប៉ូលិសពីសាក្សីបានឱ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថាឈ្មោះ Chet អាយុ ៤៩ឆ្នាំបានមកក្នុងភូមិដើម្បីទាមទារឱ្យឈ្មោះ Monsangob Nakrua អាយុ ៥២ ឆ្នាំសងប្រាក់មួយចំនួនដែលជំពាក់គាត់។ Monsangob ដែលជាអ្នកជំពាក់ប្រាក់បានកាន់កាំបិតនៅក្នុងដៃរបស់គាត់ហើយដើរទៅកន្លែងដែលលោក Chet ចតឡាន ក្រោយមកអ្នកទាំងពីរបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ ភ្លាមៗនោះលោក Chet បានដកកាំភ្លើងចេញហើយបាញ់ប្រហារទៅលើលោក Monsangob តែម្តង។ បន្ទាប់មកលោក Chet បានបង្វែរកាំភ្លើងទៅប្រពន្ធរបស់ Monsangob ឈ្មោះ Nonglak Kaewsaingern អាយុ ៣១ឆ្នាំដែលកំពុងព្យាយាមធ្វើអន្តរាគមន៍ ហើយបានបាញ់ចំនួន ២គ្រាប់ដែលធ្វើឱ្យអ្នកស្រី Nonglak Kaewsaingern បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ Nonglak ត្រូវបានគេបាញ់ខណៈពេលដែលគាត់កំពុងពរកូនស្រីតូចម្នាក់នៅក្នុងដៃ។ បន្ទាប់ពីហេតុការណ៍បានកើតឡើងលោក Chet បានរត់គេចខ្លួននៅក្នុងឡានរបស់គាត់ហើយបរចេញទៅ។ អ្នកស្រី Kaewkanya ត្រូវជាម្តាយជនរងគ្រោះបាននិយាយថាលោក Chet ធ្លាប់ទារប្រាក់ពីលោក Monsangob ច្រើនលើកមកហើយ ប៉ុន្តែលោក Monsangob មិនអនុវត្តតាមការសន្យាទើបធ្វើឱ្យមានហេតុការណ៍នេះកើតឡើង។
រូបតំណាង
បច្ចុប្បន្ននេះ ប៉ូលិសកំពុងស្វែងរកលោក Chet ដើម្បីចាត់ការតាមផ្លូវច្បាប់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post