Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គល់ស្លឹកគ្រៃមានទីផ្សារនាំចេញទៅប្រទេសកូរ៉េ

ភ្នំពេញ៖ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកត់ត្រាទុកនៅក្នុងបញ្ជីទំនិញកសិកម្ម ដែលកម្ពុជាបាន​នាំចេញទៅក្រៅប្រទេស ដោយក្នុងនោះគល់ស្លឹកគ្រៃស្ថិតក្នុងបញ្ជីដែលត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ។ នេះបើតាមលទ្ធផលនៃការនាំចេញកសិផល កម្ពូជាទៅកាន់ទីផ្សារពិភពលោក ដែល TNAO APP ទទួលបាននៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០នេះ។

យោងទៅតាមបញ្ជីលទ្ធផល នៃការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារពិភពលោកក្នុងមួយថ្ងៃ សម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ដែលត្រូវបានផ្សព្វផ្សាយដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា ទីបំផុត កម្ពុជាអាចនាំចេញផលិតផលគល់ស្លឹកគ្រៃទៅកាន់ទីផ្សារអន្តរជាតិបានហើយ។

នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០ គល់ស្លឹកគ្រៃនៅក្នុងបរិមាណ០,០២ តោន ត្រូវបាននាំ​ចេញទៅ​កាន់ប្រទេសកូរ៉េ។ ចំនួននេះបញ្ជាក់ថា កម្ពុជាអាចនាំចេញបរិមាណគល់ស្លឹកគ្រៃនោះមិនជាច្រើនទេ គឺតិចតួចបំផុតនៅក្នុងចំណោមបញ្ជីផលិតផល​កសិកម្ម​ដែលនាំចេញ ប៉ុន្តែអាចថា នេះគឺជាកំណត់ត្រាថ្មី នៃផលិតផលកសិកម្មកម្ពុជាអាចស្វែងរកទីផ្សារបាន ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9168042