Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទ្រព្យសម្បត្តិជាច្រើនរបស់ប្រជាជនក្នុងស្រុកជាំក្សាន្ត ខូចខាតដោយសារភ្លៀងលាយឡំខ្យល់កន្ត្រាក់

យោងតាមសេចក្តីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលបានបណ្តាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋអស់ចំនួន ១៣ខ្នង របើកចេញពីជើងតានចំនួន ០៤ខ្នង បាក់សង្កត់ចំនួន ០១ខ្នង និងរបើកដំបូលសាលារៀនអស់មួយចំនួនផងដែរ។

ហេតុការណ៍គ្រោះធម្មជាតិដ៏សម្បើមនេះកើតឡើងនៅឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ប៉ុន្តែមិនមានផលប៉ះពាល់ដល់អាយុជីវិតប្រជាជននោះទេ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9167027