រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo បានបញ្ជាក់ថា កូរ៉េខាងជើង បានបញ្ចេញសកម្មភាពយោធាខុសប្រក្រតី ទាំងទាហានជើងគោក និងអាកាស។
រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើងបានបង្កឲ្យមានភាពតានតឹង តាមរយៈការបញ្ចេញសកម្មភាពយោធា។ មិនតែប៉ុណ្ណោះកូរ៉េខាងជើងមិនបានឆ្លើយតបទៅនឹងសំណើពិភាក្សាពីកូរ៉េខាងត្បូងនោះឡើយ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលមានព័ត៌មានផ្សាយថា គណៈប្រតិភូសុខាភិបាលចិនបានចាកចេញពីទីក្រុងប៉េកាំង នៅថ្ងៃទី២៣ ខែមីនា ទៅកាន់កូរ៉េខាងជើង ក្នុងពេលដែលមានពាក្យចរចាមអារ៉ាមថា លោក គីម ជុងអ៊ុន ត្រូវវះកាត់បេះដូង។ ទាំងនោះហើយទើបមានព័ត៌មានខុសៗគ្នា ហើយព័ត៌មានទាំងនោះគ្រាន់តែជាការព្យាករណ៍ ឬសន្និដ្ឋានតែប៉ុណ្ណោះ មិនពិតប្រាកដ ១០០ភាគរយនោះឡើយ។
កន្លងមកថ្មីៗ លោក ត្រាំ ក៏បាននិយាយថា អាមេរិក មិនអាចក្តាប់បានព័ត៌មាន ពីសុខភាពរបស់មេដឹកនាំ គីម ជុងអ៊ុន ឡើយ ហើយព័ត៌មាន ដែល CNN បានចុះផ្សាយ មិនពិតនោះទេ៕ ប្រែសម្រួលដោយ៖MEO