Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កិច្ចប្រជុំ​G20​ត្រូវលុបចោលក្នុងនាទីចុងក្រោយ ដោយសាវិវាទអាមេរិក-ចិន ពាក់ព័ន្ធ​WHO

កិច្ចប្រជុំ​ G20 អនឡាញដែលប្រទេសអារ៉ាប៊ីសាអូឌីត ជាម្ចាស់ផ្ទះ ត្រូវបានលុបចោល នៅ​នាទីចុងក្រោយ​ ដោយសារតែវិវាទ​​ រវាងចិន និង អាមេរិក ស្តីពីតួនាទីរបស់​ WHO ​​ពាក់ព័ន្ធកូវីដ​១៩។

មុនដំបូង កិច្ចប្រជុំ G20 នឹងមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ​ជីនពីង​។ ប៉ុន្តែក្រោយមកក៏មិនមានព័ត៌មាន​ ស្តីកិច្ចប្រជុំ ដែលអារ៉ាប៊ីសាអូឌីត ប្រកាសនោះឡើយ ។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា ការសម្រេចផ្អាកជំនួយរបស់អាមេរិក ទៅលើអង្គការ​សុខភាព​ពិភពលោក​ WHO ​គឺដើម្បី​បង្វែរការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ​ស្តីពី​វិបត្តិកូវីដ១៩នៅអាមេរិក​ ។ សកម្មភាពទាំងនោះក៏ជាចេតនាទម្លាក់កំហុសទៅឲ្យចិនផងដែរ។ មកទល់ពេលនេះ អាមេរិក នៅតែនិយាយថា WHO បានលម្អៀងទៅខាងចិន​ ហើយ​ចិន​ត្រូវតែ​ទទួលខុសត្រូវ ចំពោះការខាតបង់ បង្កឡើងដោយវីរុសកូវីដ​១៩​។

ទំនាក់ទំនង រវាងអាមេរិក និងចិន កាន់តែអាក្រក់ទៅៗ អាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់​ធ្នាប់​ពិភពលោក​។ ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា អាមេរិកកំពុងតែអូសទាញ​ប្រទេស ដែលរងការខាតបង់ច្រើនជាងគេ ទាំងអាយុជីវិត និងទ្រព្យសម្បត្តិ ដាក់គំនាប​ទៅលើប្រទេសចិន បង្ខំឲ្យចិនសងសំណង់។​ ប៉ុន្តែរឿងនោះ មិនអាចទៅរួចឡើយ ដោយសារចិន​នៅពេលនេះ​មានភាពរឹងមាំ មានទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ពិសេសគឺប្រទេសតំបន់អឺរ៉ុបតែម្តង៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9165315