ក្លិប Bayern Munich បានបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិប្រេស៊ីល Coutinho នឹងអវត្តមានពីការហ្វឹកហាត់រយៈពេល ២សប្តាហ៍ ដោយត្រូវធ្វើការសម្រាកព្យាបាលវះកាត់កជើង។
ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ បានមានបញ្ហាកជើងអំឡុងពេលក្រុម Bayern បើកជម្រុមហ្វឹកហាត់ ស្របពេលដែលការប្រកួតត្រូវបានផ្អាកមួយរយៈ ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេស អាល្លឺម៉ង។
Coutinho កំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល ពីក្រុម Barcelona ប្រហែលជាមិនត្រូវខកខានការប្រកួតណាមួយនៅរដូវកាលនេះទេ ដោយបច្ចុប្បន្នក្របខណ្ឌ Bundesliga កំពុងតែរកថ្ងៃចាប់ផ្តើប្រកួតឡើងវិញមិនទាន់ឃើញនៅឡើយ ខណៈពេលដែលសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFL) បានប្រកាសថា លីគកំពូលទាំងពីរអាចនឹងចាប់ផ្តើមវិញនាដើម ខែឧសភានេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore