Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យោធាចិន បានផ្ដល់ជំនួយសម្ភារពេទ្យចំនួន១៦តោន ដល់កម្ពុជា

ភ្នំពេញ៖ ក្រសួងការពារប្រទេសចិន បានផ្ដល់សម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុសកូវីដ១៩ ដែលជាជំនួយលើកទី២ មកជូនក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។

គួរជម្រាបថា នេះជាលើកទី២ហើយ ដែលក្រសួងការពារប្រទេសចិន បានប្រគល់សម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុសកូវីដ១៩ ដល់ក្រសួងការពារជាតិកម្ពុជា ដែលការប្រគល់លើកទី១ ធ្វើឡើងកាលពីដើមខែមេសា រួមមាន សម្ភារសម្រាប់ការពារ ទប់ស្កាត់វីរុសកូវីដ១៩ មានទម្ងន់ជាង ២តោន។ ក្រៅពីជំនួយនេះ កន្លងទៅ ក៏មានគ្រូពេទ្យឯកទេសយោធាចិនចំនួន ៤នាក់ បានមកដល់កម្ពុជា ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ នៅតាមបណ្តាកងឯកភាពរបស់ខ.ភ.ម ក៏ដូចជាគ្រូពេទ្យជំនាញចិន ៧នាក់ទៀតផងដែរ។

បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានបញ្ជាក់ឱ្យដឹងថា ជំនួយសម្ភារពេទ្យ ដែលក្រសួងការពារប្រទេសចិន បានផ្ដល់មកឱ្យកម្ពុជាលើកទី២ នេះ មានសម្ភារចំនួន ១១ប្រភេទផ្សេងគ្នា ដែលសរុបមានចំនួន ១៦តោន។

គួរឱ្យដឹងថា សម្ភារពេទ្យចំនួន ១៦តោននោះ បានមកដល់កម្ពុជាចំនួន ១២តោនហើយ ខណៈចំនួន ៨តោនទៀតនឹងមកដល់កម្ពុជា នាល្ងាចនេះ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9164479