Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ថានទូតកម្ពុជានៅវៀតណាម ជូនដំណឹងដល់សិស្ស-និស្សិតខ្មែរថា សាលារៀននៅវៀតណាមអាចនឹងបើកវិញឆាប់ៗនេះ

ស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានជូនព័ត៌មានដល់សិស្ស-និស្សិតខ្មែរថា សាលារៀននៅវៀតណាមអាចនឹងបើកដំណើរការឡើងវិញ នាពេលខាងមុខ បន្ទាប់ពីវិធានការគម្លាតពីសង្គមត្រូវបានបញ្ចប់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូត នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០នេះ។

បើយោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ដោយសារបច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសវៀតណាម កំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អ និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាលវៀតណាម។ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩ នៅវៀតណាមមានចំនួន ២៦៨ករណី (គ្មានករណីឆ្លង ៨ថ្ងៃជាប់ៗគ្នា) ក្នុងនោះអ្នកជំងឺ ២២៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងនៅសល់អ្នកជំងឺ ៤៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ។

ស្ថានទូតបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមបានសម្រេចបញ្ចប់វិធានការគម្លាតពីសង្គមនៅថ្ងៃទី២២ ខែមេសា ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច-សង្គមចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ។ ទោះបីជាយ៉ាងនេះក្ដី សាលារៀនគ្រប់កម្រិតសិក្សា រួមទាំងសាកលវិទ្យាល័យនានា នឹងអាចចាប់បើកដំណើរការឡើងវិញ នៅពេលខាងមុខនេះ។

អាស្រ័យហេតុនេះ សូមបងប្អូនសិស្ស និស្សិត និងសិក្ខាកាម ដែលមានបំណងត្រឡប់មកបន្តការសិក្សានៅក្នុងប្រទេសវៀតណាមឡើងវិញ មេត្តាបន្តអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ១៩ នៅទីកន្លែងដែលមានសុវត្ថិភាពមួយរយៈ ហើយសូមបងប្អូនបន្តទាក់ទងជាមួយសកលវិទ្យាល័យ ឬគ្រឹៈស្ថានសិក្សាឱ្យបានជាប់ជាប្រចាំ ដើម្បីទទួលបានព័ត៌មានអំពីនីតិវិធីនៃការបើកដំណើរការចូលសិក្សារៀនសូត្រឡើងវិញ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9164343