បើតាមលទ្ធផលស្ទង់មតិរបស់សារព័ត៌មាន Fox News បានប្រកាស កាលពីថ្ងៃ ទី២៤ ខែមេសា បង្ហាញឲ្យឃើញថា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានការគាំទ្រច្រើនជាងលោក ត្រាំ នៅក្នុងរដ្ឋ Florida ។
បើតាមលទ្ធផលស្ទង់មតិ លោក Joe Biden ទទួលបានការគាំទ្រ ៤៦ ភាគរយ ចំណែកលោក ត្រាំទទួលបានតែ៤៣ភាគរយប៉ុណ្ណោះ។ ជាមួយគ្នានេះ ពលរដ្ឋ១១ភាគរយ ដែលបានសួរមិនទាន់សម្រេចថា ត្រូវគាំទ្រភាគីណាមួយឡើយ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែវិច្ឆិកា ឆ្នាំ២០២០។
ការបោះឆ្នោតកាន់តែខិតចូលមកជិត ប៉ុន្តែពលរដ្ឋអាមេរិកគាំទ្រលោក ត្រាំ កាន់តែធ្លាក់ចុះខ្លាំង ហើយអាចធ្វើឲ្យក្តីសង្ឃឹមដឹកនាំអាមេរិក១អាណត្តិទៀតរបស់លោកត្រាំ កាន់តែបាត់បង់។ ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងថា ប្រសិនបើលោក ត្រាំ អាចគ្រប់គ្រងស្ថានភាព នៃការឆ្លងរាលដាលកូវីដ១៩ ហើយដំណើរការសេដ្ឋកិច្ចអាមេរិកបានក្នុងពេលឆាប់ៗនេះ លោកអាចទទួលបានការគាំទ្រខ្ពស់ឡើងវិញ៕ ប្រែសម្រួលដោយ៖ MEO