បារាំងបានចំណាយប្រាក់បន្ថែម១២ពាន់លានអឺរ៉ូ ដើម្បីទ្រទ្រង់វិស័យអាកាសចរណ៍ដែលបានប្រឈមនឹងការខាតបង់ជាច្រើន ដោយសារការឆ្លងរាលដាលកូវីដ១៩។ ក្រុមហ៊ុនអាកាសចរណ៍ ដែលរដ្ឋាភិបាលបារាំងជួយនោះ គឺក្រុមហ៊ុនអាកាសចរណ៍ Air France និងក្រុមហ៊ុនផលិតរថយន្ត Renault ។
បើតាមគម្រោងនោះ ក្រោយច្បាប់គ្រាមានអាសន្ន ត្រូវបានលុបចេញវិញ នៅថ្ងៃទី១១ ខែឧសភា តែបណ្តាភោជនីយដ្ឋាន ហាងកាហ្វេ នៅតែបន្តបិទទ្វារដដែល។ កាលពីថ្ងៃទី ២៤ ខែមេសា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានជួបជាមួយតំណាងក្រុមអ្នកវិនិយោគ ក្នុងវិស័យភោជនីយដ្ឋាន សណ្ឋាគារ …ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែការបិទទ្វាររយៈពេល២ខែកន្លងមក។
ដើម្បីជួយដល់បណ្តាលក្រុមហ៊ុនដែលរងផលប៉ះពាល់នោះ រដ្ឋាភិបាលបារាំងនឹងបង្កើតមូលនិធិពិសេស ដើម្បីជួយដល់ក្រុមហ៊ុនទាំងនោះ។ ក្រុមហ៊ុនតូចៗ ដែលមានបុគ្គលិកតិចជាង២០នាក់ ហើយមានប្រាក់ជំនួយក្រោម២លានអឺរ៉ូ។
បើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Bruno Le Maire បានបញ្ជាក់ថា ភោជនីយដ្ឋាន ហាងលក់ទំនិញនានា នឹងត្រូវបើកទ្វារវិញ នៅចុងខែឧសភា ដោយទទួលបានជំនួយពិសេស សម្រាប់ដំណើការ។ រដ្ឋាភិបាលក៏បានប្រកាសផ្តល់ជំនួយ ដល់ក្រុមហ៊ុនធំៗចំនួនពីរ គឺក្រុមហ៊ុន អាកាសចរណ៍ Air France និងក្រុមហ៊ុនផលិតរថយន្ត Renault ៕ ប្រែសម្រួលដោយ៖ MEO