បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណា ជាលើកដំបូង នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ នៅលើពិភពលោក មានអ្នកឆ្លងវីរុសនេះបន្ដកើនឡើងដល់ ២ ៨២៨ ៥៧៥នាក់ ក្នុងនោះស្លាប់ ១៩៧ ០៩០នាក់ និងជាសះស្បើយ៧៩៨ ៣៧១នាក់។
អាមេរិកនៅតែជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លង កើនឡើងដល់ ៩២៥ ៩៩៦នាក់ ក្នុងនោះស្លាប់៥២ ១៨៤នាក់ និងជាសះស្បើយ១១០៤៣២នាក់។
ប្រទេសមានអ្នកឆ្លងច្រើនបន្ទាប់ពីអាមេរិក គឺអេស្ប៉ាញ មានអ្នកឆ្លងកើនឡើង ២១៩ ៧៦៤នាក់ ក្នុងនោះស្លាប់ ២២ ៥២៤នាក់ និងជាសះស្បើយ៩២៣៥៥នាក់។ រីឯប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ៣ គឺអ៊ីតាលី ដោយមានអ្នកឆ្លងកើនឡើង ១៩២ ៩៩៤ នាក់ ក្នុងនោះស្លាប់២៥៩៦៩នាក់ និងជាសះស្បើយ ៦០៤៩៨នាក់។
ប្រទេសបារាំង មានអ្នកឆ្លង១៥៩ ៨២៨នាក់ ក្នុងនោះស្លាប់២២ ២៤៥ និងជាសះស្បើយ៤៣៤៩៣នាក់។ អាល្លឺម៉ង់មានអ្នកឆ្លង ១៥៤ ៩៩៩នាក់ ក្នុងនោះស្លាប់៥៧៦០នាក់ និងជាសះស្បើយ ១០៦ ៨០០នាក់។
ដោយឡែកប្រទេសចិន ជាទីផ្ទុះឡើង នៃកូវីដ១៩នោះ រហូតមកដល់ពេលនេះ បានធ្លាក់មកនៅលេខ៩ នៃតារាងប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅលើពិភពលោក។ នៅក្នុងប្រទេសចិន មានអ្នកឆ្លងកូវីដ១៩ ចំនួន ៨២ ៨០៤ ក្នុងនោះស្លាប់ ៤៦៣២នាក់ និងជាសះស្បើយ៧៧២៥៧នាក់៕ ប្រែសម្រួលដោយ Nuon