Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មានអ្នកជាសះស្បើយថ្មីចំនួន ៧នាក់ ខណៈករណីឆ្លងកូវីដ១៩បន្តគ្មាន

ភ្នំពេញ៖ មានអ្នកជាសះស្បើយថ្មីចំនួន ៧នាក់ ប៉ុន្តែករណីឆ្លងនៅតែពុំមានក្នុងរយៈ ១៣ថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។

ករណីជាសះស្បើយថ្មីទាំង ៧នាក់រួមមាន៖ ទី១ បុរសជនជាតិម៉ាឡេស៊ី អាយុ ៦៦ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី ដើរធ្វើការងារសាសនានៅខេត្តកែប ខណៈបច្ចុប្បន្នបានអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ។ ទី២ បុរសជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ នៅសៀមរាប ទី៣ ស្ត្រីជនជាតិខ្មែរ អាយុ ២០ឆ្នាំ នៅរាជធានីភ្នំពេញ ទី៤ ស្ត្រីជនជាតិវៀតណាម អាយុ ២៧ឆ្នាំ ស្នាកនៅរាជធានីភ្នំពេញ ទី៥ ស្ត្រីជនជាតិវៀតណាម អាយុ ២៤ឆ្នាំ ជាអ្នកទេសចរ ស្នាក់នៅបឹងកេងកង១ ទី៦ ស្ត្រីជនជាតិចិន អាយុ ៣០ឆ្នាំ ជាអ្នកទេសចរណ៍ ជាអ្នកប៉ះផ្ទាល់ជាមួយសង្សា ដែលជាបុរសជនជាតិចិនមានផ្ទុកកូវីដ១៩ ដែលរកឃើញនៅប្រទេសចិន និងទី៧ ជាស្ត្រីជនជាតិចិន អាយុ ៣១ឆ្នាំ នៅបឹងកេងកង១ ។ ពួកគាត់ទាំង ៧នាក់ សុទ្ធសឹងតែត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យអស់ហើយ ក្រោយធ្វើតេស្តអវិជ្ជមាន ២លើក។

គិតមកត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជា មានករណីឆ្លងសរុបចំនួន ១២២នាក់ ដោយនៅក្នុងនោះមានករណីជាសះស្បើយចំនួន ១១៧នាក់ ប៉ុន្តែគ្មានមនុស្សស្លាប់ដោយសារមេរោគកូវីដ១៩ នៅឡើយនោះទេ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9164011