Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកស្លាប់ដោយកូវីដ១៩ នៅតំបន់អាស៊ាន បន្ដកើនឡើងដល់១៣៣០នាក់

ចាប់តាំងពីការផ្ទុះឡើង នៃកូវីដ១៩ រហូតមកដល់នាល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០  បណ្ដា​ប្រទេសទាំង១០ នៅក្នុង​តំបន់អាស៊ាន មានអ្នកឆ្លងវីរុសនេះ កើនឡើង រហូតដល់៣៥ ៨១២នាក់ ក្នុងនោះស្លាប់កើនឡើង ១៣៣០នាក់ និងជាសះស្បើយ​កើនឡើង​៩៣០៨នាក់។ នេះបើតាមវើលដូម៉ែទ័រ ចេញផ្សាយ កាលពីវេលាខាងលើ។

ក្នុងចំណោមប្រទេសទាំង១០ នៅអាស៊ាន គឺសិង្ហបុរីនៅតែមានអ្នកឆ្លងច្រើនជាងគេ នៅក្នុង​តំបន់ ដោយមានអ្នកឆ្លងចំនួន១១១៧៨នាក់ ក្នុងនោះស្លាប់១២នាក់ និងជា​សះ​ស្បើយ​៩២៤​នាក់។ បន្ទាប់ពីសិង្ហបុរី គឺឥណ្ឌូនេស៊ី ដោយ​មាន​អ្នកឆ្លង​វីរុសកូវីដ១៩ ចំនួន៨២១១នាក់ ក្នុង​នោះស្លាប់​៦៨៩នាក់ និងជាសះស្បើយ ៩១៣​នាក់។ ក្នុងចំណោមប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន គឺឥណ្ឌនេស៊ី មានអ្នកស្លាប់ដោយកូវីដ១៩ច្រើនជាងគេ។

ដោយឡែកហ្វីលីពីន មានអ្នកឆ្លងកូវីដ១៩ ចំនួន ៧១៩២នាក់ ក្នុងនោះ​ស្លាប់៤៧៧នាក់ និង​ជាសះស្បើយ៧៦២នាក់។ រីឯម៉ាឡេស៊ី កាលពីមុន មានអ្នកឆ្លងច្រើនជាងគេ នៅក្នុង​តំបន់​អាស៊ាន តែ​ឥឡូវបានធ្លាក់មកចំណាត់ថ្នាក់លេខ៤ នៅក្នុងតំបន់នេះ ដោយមានអ្នកឆ្លង ចំនួន​៥៦៩១នាក់ ក្នុងនោះស្លាប់៩៦នាក់ និងជាសះស្បើយ៣៦៦៣នាក់។

ប្រទេសថៃមានអ្នកឆ្លង២៨៥៤នាក់ ក្នុងនោះស្លាប់៥០នាក់ និងជាសះស្បើយ​២៤៩០នាក់។ វៀត​ណាម មានអ្នកឆ្លង ២៦៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន២២៥នាក់។ មីយ៉ាន់ម៉ា មាន​អ្នក​ឆ្លងកើនឡើងដល់១៣៩នាក់ ក្នុងនោះស្លាប់៥នាក់ និងជាសះ​ស្បើយ​៩នាក់។

​ប៊្រុយណេ មានអ្នកឆ្លង ១៣៨​នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ១១៩នាក់។ រីឯកម្ពុជា មានអ្នកឆ្លង១២២នាក់ ក្នុងនោះជាសះស្បើយ១១០នាក់។ ចំណែកឡាវ មានអ្នក​ឆ្លង ១៩នាក់ ក្នុងនោះជាសះស្បើយ៤នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9162029